ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបញ្ជាដល់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ ចេញល្បាតការពារសន្តិសុខនឹងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងដើម្បីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព!!!

ខេត្តស្វាយរៀង៖ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដាក់បទបញ្ជាដល់ លោកអធិការរង គ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៦ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជា ថ្នាក់លើដាក់ជូនអោយ ត្រូវចុះធ្វើការល្បាតជាប្រចាំ ២៤ម៉ោង/ ២៤ម៉ោងនិងឈរជើងតាមគោលដៅសំខាន់ៗដែលងាររងគ្រោះ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រងដើម្បីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

 

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថាកាលពីយប់ថ្ងៃទី០៦.០៥.២០២៣ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខតាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។

 

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់បងប្អូនមានអន្តិសុខឬមានការបន្ទាន់សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ :097 778 0087។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button