ព័ត៌មានជាតិ

ច្រកអន្តរជាតិប៉ោយប៉ែត កំពុងតែមានភាពរញ៉ែរញ៉េរញ៉ៃឡើងវិញហើយ ទោះបីជាលោក អុី ចំរើន ដាក់បទបញ្ជាយ៉ាងណាក៏ដោយ សំខាន់មន្ត្រីក្រោមឱវាទ លោកវរសេនីយ៍ឯក អ៊ុក ស្រូយ រកលុយឲ្យបានច្រើនចូលហោប៉ៅសិន!!!

( បន្ទាយមានជ័យ)÷ កាលពីកន្លងខែថ្មីៗនេះ លោកឧត្តមសេនីយត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ ឲ្យរៀបចំសណ្តាប់ធ្នាប់ កុំឲ្យមានភាពរញ៉េរញ៉ៃ។ ត្រូវហាមឃាត់ម៉ូតូឌុប ម៉ូតូផាសស្អាប់(pass app)មិនឲ្យមកចាប់ភ្ញៀងនៅមុខច្រកអន្តរជាតិទៀតទេ ដើម្បីកុំឲ្យមានការកកស្ទះដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ។

 

បន្ទាប់ពីមានការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើនហើយ មន្រ្តីថ្នាក់ក្រោមក៏បានរៀបចំ មិនឲ្យម៉ូតូឌុប ម៉ូតូផាសស្អាប់(pass app) មកចាប់ភ្ញៀវនៅមុខច្រកទ្វាបានទៀតទេ គឺតំរូវឲ្យនៅចាំទទួលភ្ញៀវនៅចំណុចរង្វង់មូល ដើម្បីកុំឲ្យមានការកកស្ទះ និងភាពរញ៉េរញ៉ៃ។

 

តែយ៉ាងណាមិញ ការដាក់បទបញ្ជារនេះ ហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះតែការប្រមូលលុយ ដាក់ខែ ចូលហោប៉ៅរបស់ខ្លួន ពីម៉ូតូឌុប និងម៉ូតូផាសស្អាប់(pass app)មិនខ្វាយខ្វល់ពីបទបញ្ជារមេ និងមុខមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតឡើយ។

 

បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះហើយ ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលបញ្ជាមេមិនធំជាងលុយហើយមើលទៅ! បានជាមន្រ្តីក្រោមឱវាទមិនអនុវត្តន៍តាមបទបញ្ជាទាល់តែសោះ។

 

ប្រជាពលរដ្ឋបានសុំនូមពទៅដល់ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគបាលអន្តរជាតិប៉ោយប៉ែត មេត្តាចុះពិនិត្យមន្រ្តីក្រោមឱវាទផង ព្រោះមន្រ្តីក្រោមឱវាទ ហាក់ដូចជាមិនគោរពតាមបទបញ្ជាទាល់តែសោះ បណ្តែតបណ្តោយឲ្យម៉ូតូឌុប ម៉ូតូផាសស្អាប់(pass app)ចូលមកដឹកភ្ញៀវមុខច្រក បង្ករភាពរញ៉េរញ៉ៃដដែល..៕

 

បើតាមការរៀបរាប់ពីក្រុមម៉ូតូឌុប និងម៉ូតូផាស្អាប់(pass app) មូលហេតុដែលគាត់បានចូលមកដឹកភ្ញៀវនៅក្នុងមុខច្រកនេះបាន គឺតំរូវឲ្យគាត់បង់លុយជាប្រចាំខែ ចំនួន១នាក់(ម៉ូតូ១គ្រឿង)ចំនួន2000បាត(ពីរពាន់បាត)ទៅ3000បាត(បីពាន់បាត)ក្នុងមួយខែ ទៅឲ្យលោក វរសេនីយ៍ឯក( អ៊ុក ស្រូយ) នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបបានឲ្យម៉ូតូចូលដឹកភ្ញៀវបាន។ ហេតុដូចនេះហើយបានជាច្រកទ្វារអន្តរជាតិនៅតែមានភាពរញ៉េរញ៉ៃដដែល។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button