ក្មេងស្រីអាយុ២០ឆ្នាំម្នាក់ បានដេកក្នុង អង្រឹងមងបន្ទាប់មកត្រូវបានធ្លាក់កចូលក្នុងប្រហោងអង្រឹងមង…រុំក..ស្លាប់តែម្ដង.នៅស្រុកបូទុមសាគរ!!!
(ខេត្តកោះកុង)៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្មេងស្រីអាយុ២០ឆ្នាំម្នាក់ បានដេកក្នុង អង្រឹងមងបន្ទាប់មកត្រូវបានធ្លាក់កចូលក្នុងប្រហោងអង្រឹងមង..រុំ..ក..ស្លាប់តែម្ដង
សាកសពទនារីរងគ្រោះគឺ មានឈ្មោះ ទូច តី រស់នៅក្នុងភូមិ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្ត កោះកុង។ ឪពុកឈ្មោះ ទូច សែ ម្ដាយឈ្មោះ វន ឆៃ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
យោង តាមសម្ដីរៀបរាប់របស់ ឪពុកម្តាយរបស់នារីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់ ជាជនពិការ ជិត៥ឆ្នាំមកហើយ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ និងបានធ្វើឱ្យកូនស្រីរបស់គាត់ ធ្លាក់ខ្លួនឈឺរហូតហើយវង្វេង ស្មារតីហើយឈឺរាំរៃរហូតមក។
ឪពុកម្ដាយគ្រួសារជនរងគ្រោះបានរៀបរាប់ឲ្យដឹងជាបន្តទៀតថា នាយប់ ថ្ងៃទី១ខែ មិថុនា ឆ្នាំ២០២៣ ឈានចូល យប់ថ្ងៃទី២ ម៉ោងជិត៣ភ្លឺដែលជាយប់កើតហេតុនោះ កូនស្រីរបស់គាត់ បានដើរមក ដេកក្នុង អង្រឹង ដូចសព្វមួយដង រួចហើយមួយសន្ទុះក្រោយមក ម្ដាយរបស់គាត់ បានដើរ មកមើល កូនដូចសព្វមួយដង ហើយក៏ស្រាប់តែបានប្រទះឃើញ កូនស្រីរបស់គាត់ ដេក ធ្លាក់ក្បាលចុះក្រោម ដេក ស្លាប់បាត់បង់ ជីវិត ដោយឃើញមានខ្សែអង្រឹងវ័ន..ក..ជនរងគ្រោះទៀតផង។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមអាជ្ញាធរមានសមត្ថកិច្ចនិងលោកគ្រូពេទ្យជំនាញប្រចាំឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុងបានចុះមកធ្វើកោសល្យវិច្ច័យហើយក៏បានប្រាប់ទៅឪពុកម្ដាយជនរងគ្រោះវិញថា ជនរងគ្រោះពិតជាបាន បាត់បង់អាយុសង្ខារ ដោយអង្រឹងមង..រុំ..ក.ស្លាប់ពិតប្រាកដមែនពុំមានករណីឃាតកម្មណាមួយកើតឡើងចំពោះកូនស្រីរបស់គាត់នោះទេ៕