តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនស្ត្រីម្នាក់ ប្រើអំពើហិង្សាលើក្មេងស្រីអាយុជាង៦ឆ្នាំ

(ភ្នំពេញ)៖នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ត្រីម្នាក់ដែរប្រើអំពើហិង្សាលើក្មេងស្រី ដែលជាកូនចិញ្ចឹមដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។
សូមជំរាបដែរថា ស្ត្រីរូបនេះមានឈ្មោះ ចាន់ ធីតា ហៅ ធីតា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេដូង ត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន កាលពីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រួចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងក្រោយពី ស្រ្តីសង្ស័យបានប្រើដៃវាយលើផ្ទៃមុខនិងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ៕