លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានចុះហត្ថលេខាលើសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំទាំងមូល!!!
ខេត្តស្វាយរៀង៖នៅយប់ថ្ងៃ ពុធ៧រោច ខែ ចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣នេះដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង និងអនុវត្តតាមបទបញ្ជារបស់ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដាក់បទបញ្ជាដល់ លោកអធិការរង គ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៦ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជា ថ្នាក់លើដាក់ជូនអោយ ត្រូវចុះធ្វើការល្បាតជាប្រចាំ ២៤ម៉ោង/ ២៤ម៉ោងនិងឈរជើងតាមគោលដៅសំខាន់ៗដែលងាររងគ្រោះ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១១.០៦.២០២៣ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានចុះហត្ថលេខាលើសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំ ជូនពរហេងៗទាំងអស់គ្នា នឹងលោកជំទាវដួងវណ្ណាអ្នកតំណាងរាស្ត្រខេត្តស្វាយរៀងនិងសហការី,លោក ហែមសារិទ្ធអភិបាលស្រុកស្វាយជ្រំ អញ្ជើញជាអធិបតីក្នុងពិធីចាក់វ៉ាក់សាំង នៅវត្តឈើទាលដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនម៉ានីដែលបានចុះចាក់វ៉ាក់សាំងនិងព្យាបាលជំងឺគ្រប់ប្រភេទដោយឥតគិតថ្លៃនៅវត្តឈើទាលឃុំឈើទាលស្រុកស្វាយជ្រំខេត្តស្វាយរៀង នឹងកម្លាំងប្រចាំបញ្ជាប្រចាំការនៅ អធិការដ្ឋាននគរបាលស្រុក នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ និងប្រស្រ័យទាក់ទងជាមួយបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នឹងផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។
#សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក:097 778 0087 ។