ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយអង្គការចាត់តាំងបក្សឃុំព្រែកកក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់!!!

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅស្នាក់ការគណបក្សមូលដ្ឋានឃុំព្រែកកក់ បានរៀបចំពិធីសំណេះសំណាលជាមួយអង្គការចាត់តាំងបក្សឃុំព្រែកកក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់។

ឯកឧត្តម ហ៊ុន ម៉ានិត បានឲ្យដឹងថា អង្គការចាត់តាំងយុវជនបក្ស ក៏ដូចជាគ្រប់សមាជិក-សមាជិកាបក្សទាំងអស់ គឺជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឲ្យសម្រេចបានតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ទន្ទឹមគ្នានេះ ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន, គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ហើយបន្តខិតខំជំរុញអភិវឌ្ឍបន្ថែមទៀត តាមផែនការដែលបានគ្រោងទុក ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សាឱកាស នៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ មួយវិញទៀត អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់នូវសីលធម៌-គុណធម៌ និងវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត។

ក្នុងនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត បានឧបត្ថម្ភថវិកាដល់អង្គការចាត់តាំងបក្សចំនួន៨៦នាក់ក្នុង១នាក់ៗទទួលបានថវិកា១០០,០០០រៀល សរុបថវិកាចំណាយចំនួន៨,៦០០,០០០រៀល និងបានថ្លែងអំណរគុណ លោក ស៊ុយ សេងហាក់ អនុប្រធានក្រុមការងារគណបក្សឃុំ ព្រែកកក់ ដែរបានចូលរួមឧបត្ថម្ភថវិកា និងលះបង់កម្លាំងកាយ ព្រមទាំងចំណាយពេលវេលាចុះធ្វើសកម្មភាពជាប្រចាំក្នុងឃុំព្រែកកក់ផងដែរ ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button