ព័ត៌មានសន្តិសុខសង្គម

លោកវរសេនីយ៍ឯក ហាំ វណ្ណ: ដឹកនាំកម្លាំងក្នុងអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣សកម្មភាពការងារនៅទីបញ្ជាការអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ដោយគិតចាប់ពីវេលាម៉ោង០៦នឹង០០នាទីព្រឹកមកដល់ម៉ោង០៧នឹង០០នាទីនៅពេលព្រឹកថ្ងៃច័ន្ទនេះកងកម្លាំង បានធ្វើពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា សរុបមានចំនួន៧៤នាក់ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ។

ក្រោយពេលគោរពទង់ជាតិរួចហើយ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ មានមតិណែនាំដល់កងកម្លាំង ក្រោម ឱវាទឲ្យយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខតាមព្រំដែនឲ្យបានល្អនិងត្រៀមកម្លាំងអន្តរាគមន៍ ឬ ប្រចាំបញ្ជានៅតាមគោលដៅជាប្រចាំ មានហេតុការណ៍កើតឡើងនៅក្នុងក្រុងប៉ោយប៉ែតឬតាមព្រំដែនកម្ពុជាថៃដើម្បីកម្លាំងចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button