រថយន្ដក្រឡាប់ផ្ងារជេីងចំនួន៣ករណីកេីតឡេីងផ្ទួនៗគ្នាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រឹមរយៈពេល៤ម៉ោង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
(ភ្ភ្នំពេញ)៖ត្រឹមតែរយៈពេល៤ម៉ោងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៣ករណីផ្ទួនៗគ្នាដែលបង្កដោយរថយន្ដសេរីទំនើបបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្នុងនោះ២ករណី ស្ថិតក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និង១ករណី ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ៧មករា។ គិតចាប់ពីម៉ោង១០យប់ ថ្ងៃទី០៧ ខែសីហា រហូតដល់ម៉ោង២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។
-ករណីទី១ ៖ បុរសម្នាក់បេីករថយន្ដ ឡិចស៊ីស NX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BR-2986 បេីករថយន្ដព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BD-8274 រួចរុញរថយន្ដព្រូសទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ រីឯរថយន្ដឡិចស៊ីស រ៉េចង្កូតបុកឡេីងខឿនបន្ថែមទៀត។ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី(គល់ស្ពានអាកាស៧មករា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១០:៥០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។
-ករណីទី២ ៖ បុរសម្នាក់បេីករថយន្ត Jeep ពាក់ស្លាកលេខភ្នំពេញ 2BP-6722 បេីកវ៉ាជែកជាមួយកង់បីឥណ្ឌាបានរ៉េចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលក្រឡាប់ផ្ងាជេីង និងបណ្ដាលឲ្យតៃកុងរថយន្តមិនរងរបួសស្រាល។ ហេតុការណ៍ស្ថិតតាមបណ្ដោយមហាវិថីកម្ពុជាក្រោម(ស្តុបដេអិន) សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។
-ករណីទី៣ ៖ បុរសជនជាតិចិនពីរនាក់បេីករថយន្ដFord Ranger ពាក់ស្លាកលេខ ភ្នំពេញ 2BW-1881 បេីករ៉េចង្កូតបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវហោះទៅបុកបង្គោលស្លាកប៉ាណូបណ្ដាលឲ្យបាក់ រីឯរថយន្ដក្រឡាប់ផ្ងារជេីងម្ខាងនិងបណ្ដាលឲ្យបុរសជនជាតិទាំងពីរនាក់រងរបួសស្រាល។ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១:៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។
ក្រោយពេលកេីតហេតុជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៣ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង រថយន្ដដែលបានបេីកប៉ះពាជាមួយនិងទ្រព្យសម្បត្តិរដ្ឋទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ។