ព័ត៌មានសន្តិសុខសង្គម

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ដឹកនាំកម្លាំង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូ នៅក្នុងក្រុងប៉ោយប៉ែត!!!

ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១៦​និង៣៧នាទី​ នៅថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ២០២៣​នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ចុះឃាត់ជនសង្ស័យម្នាក់​ កករណីលួចម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ វណ្ណា ធីដែត​ (ហៅស្រីពៅ)​ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ស៊ិន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីកន្លែងកំណើតភូមិក្បាលស្ពាន១ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅមិនពិតប្រាកដស្ថិតនៅក្នុងក្រុងប៉ោយប៉ែត។

 លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ កាលពីវេលាកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ផលិតឆ្នាំ២០១៩ គ្មានស្លាកលេខ ទៅហាងសាឡនរបស់ខ្លួនដូចរាល់ដង ដោយបានទុកម៉ូតូនៅមុខហាង ហើយដកសោរម៉ូតូទុកក្នុងប្រអប់ម៉ូតូខាងមុខជាប់នឹងម៉ូតូ រួចក៏ដេីរចូលទៅក្នុងហាងធ្វើសក់ឱ្យភ្ញៀវ មួយសន្ទុះខ្លួនចេញមកក្រៅ ក៏ស្រាប់តែបាត់ម៉ូតូ ហើយក៏បានស្រែកឆោឡោរ ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថដើម្បីជួយស្រាវជ្រាវ។​ បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៧​ ខែសីហា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យ​បាន រួមទាំងដកហូតវត្ថុតាង​ នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។

 ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​មកកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី​។

 លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

 បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យហើយ នៅរសៀលថ្ងៃពុធ ទី០៩ ខែសីហា​​​​ ឆ្នាំ​២០២៣​នេះ​។ ចំណែកម៉ូតូ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ ប្រគល់ជូនម្ចាស់ដេីមវិញហេីយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button