ព័ត៌មានជាតិ

លោក អេម ពៅ តំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យនិងព្រះគ្រូចៅអធិការវត្តអូរខៃដនព្រះនាម ណយ ណេតប្រធានសាខាសមាគមសម្ពន្ទ័ រួមទាំងបងប្អូនសារព័ត៌មាន ឯករាជ្យ ក្រុងប៉ោយប៉ែត និងក្រុមការងារ បានប្រគល់អំណោយ ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ កែ សួន សុភី ជូនពលរដ្ឋ ១០០គ្រួសារ នៅស្រុកម៉ាឡៃ

(បន្ទាយមានជ័យ) ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នេះ លោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងព្រះគ្រូចៅអធិការវត្តអូរខៃដនព្រះនាម ណយ ណេតប្រធានសាខាសមាគមសម្ពន្ទ័ រួមទាំងបងប្អូនសារព័ត៌មាន ឯករាជ្យ ក្រុងប៉ោយប៉ែត និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ១០០គ្រួសារ រស់នៅភូមិអូរល្ហុង និងភូមិថ្មី ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ។

អំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោក អេម ពៅ និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ១៥គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ពងមាន់ ចំនួន ១ជង់ ទឹកត្រី ចំនួន ១ដប ប្រេងឆា ចំនួន ១ដប ស្ករស ចំនួន ១គីឡូក្រាម អំបិល ចំនួន ១គីឡូក្រាម និងថវិកា ចំនួន ២ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button