ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរង ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្តដឹកនាំកម្លាំងប្រចាំបញ្ជាចុះធ្វើការរក្សាការពារសន្តិសុខនិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែ ស្រាពណ៍ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣នេះ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវេនប្រចាំបញ្ជារបស់ ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ដឹកនាំកម្លាំងប្រចាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរង ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ នឹងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ៖លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរង ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបងប្អូន រស់នៅមានអសន្តិសុខនិងបទល្មើសផ្សេងៗត្រូវរាយការណ៍មកកម្លាំងប្រចាំបញ្ជា តាមរយ:លេខទូរស័ព្ទមានដូចខាងក្រោមដើម្បីកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button