ព័ត៌មានជាតិ

យុវជនកា​កបាទក្រហមកម្ពុជា ចំនួន​១២៩នាក់ មកពីវិទ្យាល័យ​ចំនួន២ នៅស្រុកកំចាយមារ ត្រូវបា​នសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បំ​ពាក់ឯកសណ្ឋាន

(ព្រៃវែង)៖សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំ​ពិធីសំ​ណេះ​សំណាល និងបំពាក់​ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន១២៩នាក់ ដែល​មកពី​វិ​ទ្យាល័យចំនួន២ គឺវិទ្យាល័យ ហ៊ុន សែន កំចាយមារ និងវិទ្យាល័​យជាច ក្រោមអ​ធិបតីភាព ឯកឧ​ត្តម ឧកញ៉ា សុខ ផេង អនុប្រធា​នអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំ​ណាងឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការសាខាខេត្ត ព្រមទាំ​ងមានការអញ្ជើញចូ​លរួមពីស​មាជិកគ​ណៈ​កម្មាធិការសាខា ក្រុម​ប្រតិបត្តិសាខា គណៈកម្មាធិការអនុសា​ខាស្រុក មន្ត្រី​ប្រចាំ​កា​រអនុសាខាស្រុក លោក​ប្រធានការិយា​ល័យអប់រំស្រុក លោ​កនាយកវិទ្យាល័យ លោ​កគ្រូ អ្នកគ្រូ និងយុវជនកា​កបាទ​ក្រហម​កម្ពុជាថ្មី នៅសាលប្រជុំសាលាស្រុកកំចាយមារ។

 

នៅក្នុងឱកាស​នោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការសាខា បាននាំម​កនូវប្រសា​ស​ន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិប​ណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគ​ណៈកម្មាធិ​ការសាខា​ខេត្ត ពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបាន​ផ្ដល់នូវអនុសា​សន៍សំខាន់ៗ​មួយ​ចំនួនជូន​ដល់យុវជនកក្រក ដែលមានវត្តមានក្នុងពិធីនោះរួមមាន៖

សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំ​ណេះដឹងរប​ស់ខ្លួនឱ្យកា​ន់តែប្រសើរ​ឡើងថែម​ទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេ​ជោនាយករដ្ឋមន្ដ្រី។

បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱ​កាស​ឱ្យពួក​គេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។

សូមយក​ចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះ​ខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជា​ពលរដ្ឋនៅ​តាមសហគមន៍​របស់ខ្លួន។

បន្តលើកទឹ​កចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យ​ពួក​គេមានឆន្ទៈបន្ដសកម្មភាព​មនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។

សូមយុវជន​កាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រ​វ៉ាត់ និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញឿន និងរៀនរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លង​ប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អោយបានគ្រប់ដូស និង​បានគ្រប់គ្នាៗ។

 

សាខាខេត្ត បានឧបត្ថម្ភថវិកាជូនដល់យុវជននៅវិទ្យាល័យហ៊ុន សែន កំចាយមារ ចំនួន ១២០នាក់ ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១០,០០០រៀល(មួយម៉ឺនរៀលគត់) និងយុវជនចំនួន ៩នាក់ មក​ពីវិ​ទ្យាល័យជាច ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១៥,០០០រៀល(មួយម៉ឺនប្រាំពាន់រៀលគត់)

សាខាខេត្ត បានផ្តល់ជូន​នូវថវិកា និងឯកសណ្ឋាន(អាវ មួក កន្លែង) ដល់យុវជន សរុបចំនួន ១២​៩នាក់។

 

បញ្ជាក់៖ គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សាខាខេត្ត បានបំពាក់ឯកសណ្ឋានយុវជន​កាកបាទ​ក្រហម​កម្ពុជា វិទ្យាល័យចំនួន ២១ សរុបយុវជនចំនួន ១,៦៥៧នាក់ នៅស្រុកពាមរក៍ ១វិទ្យាល័យ ស្រុកស៊ីធរកណ្តាល ២វិទ្យាល័យ ស្រុកពោធិ៍រៀង ១វិទ្យាល័យ ស្រុកកំពង់ត្របែក ៤វិទ្យាល័យ ស្រុក​បាភ្នំ ៣វិទ្យាល័យ ស្រុកកញ្រ្ជៀច ២វិទ្យាល័យ ស្រុកស្វាយអន្ទរ ៣វិទ្យាល័យ ស្រុកមេសាង ៣វិទ្យា​ល័យ និងស្រុកកំចាយមារ ២វិទ្យាល័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button