Month: May 2024
-
ព័ត៌មានជាតិ
ប្រជាពលរដ្ឋ មន្រ្តីរាជការ ក្នុងខេត្តបន្ទាយមានជ័យ កំពុងបង្ហាញការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោយ៉ាងផុសផុល នៅលេីបណ្តាញសង្គម
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្នុងខេត្តបន្ទាយមានជ័យ ដែលនិយមប្រើប្រាស់បណ្តាញសង្គម កំពុងនាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ជាការកត់សម្គាល់ការផ្តាស់ប្តូររូបថត Profile គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានទាំងឧត្តមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋភិបាល មន្ត្រីរាជការ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤!
ពីវេទិកាអធិបតីនៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ប្រារព្ធនៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ នាឆ្នាំ២០២៤ នេះទៀត។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក…
Read More » -
ព័ត៌មានជាតិ
ដីបម្រុងរបស់រដ្ឋជាដីស្រះជិត៣០,០០០ម៉ែត្រក្រឡា ក្នុងក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ក្នុង១ម៉ែត្រក្រឡា២០០ដុល្លារ យកលុយចែកគ្នា ត្រូវបានបែកធ្លាយ!
ខេត្តបន្ទាយមានជ័យ៖ នេះបើយោងតាមការបង្ហោះរបស់លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុករបស់លោកឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកបានសរសេរថា «ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី។…
Read More » -
ព័ត៌មានជាតិ
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!
នារសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ាន មនោ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់!
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានផ្ញើសារតាមផេកផ្លូវការរបស់ឯកឧត្តម ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់។ ក្នុងសារនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា…
Read More »