ព័ត៌មានជាតិ

ប្រជាពលរដ្ឋ២២០០គ្រួសារ មកពីមូលដ្ឋានឃុំចំនួន០៥​បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវនៅក្នុងស្រុកម៉ាឡៃ!!!

(ខេត្តបន្ទាយមានជ័យ)៖​ថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ តត្រូវនឹងថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២៣​នេះ ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន ស្រឡាញ់សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ និងជានាយករងខុទ្ទកាល័សម្តេចតេជោនាយកដ្ឋមន្ត្រី​ រួមជាមួយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ ខេត្តបន្ទាយមានជ័យ​ និងជាអភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សេង ធារិន ឯកឧត្តមតឹក ប៊ុនធឿន លោកជំទាវឧកញ៉ាប៉ាង ណាគ្រីបានចួបសំណេះសំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋ​ ជាគ្រួសារគណបក្សប្រជាជនកម្ពុជា​ចំនួន២,២០០គ្រួសារ មកពីមូលដ្ឋានឃុំចំនួន០៥​ នៅក្នុងស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ រួមមាន៖ ឃុំបឹងបេង ឃុំម៉ាឡៃ ឃុំអូរស្រឡៅ ឃុំអូរសំព័រ និងឃុំទួលពង្រ ។

 

កម្មវិធីនេះបានប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុន​ ប៉ាង​ ណាគ្រី​ ដោយមានការចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីអ្នកមុខអ្នកការជាច្រេីននាក់។​ ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋក៏ទទួលបានអំណោយរបស់ឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ក្នុង០១គ្រួសារទទួលបានអង្ករ ០១ការ៉ុង ស្មើនឹង២៥គីឡូ និងត្រីខ០១យួរ ស្មើនឹង០៦កំប៉ូង ព្រមទាំងសារ៉ុងសរុបចំនួន៧,២០០សារ៉ុង​ អាវគណបក្សសរុប៣,០០០អាវ​ មួកគណបក្សសរុប៣,០០០មួក។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button