ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៊ាង ជំរុញឲ្យប្រជា​កសិករចិញ្ចឹមគោ ក្របី ដើម្បីកំ​ណើនសេដ្ឋកិច្ចគ្រួ​សារ

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃ​គ​ណៈអភិបាលខេត្តស្ទឹងត្រែង ជម្រុញ​ ដល់​ប្រជា​កសិករ​ដាំដុះដំណាំនានា ការបង្កប​ង្កើនផល ​និងការចិញ្ចឹម​សត្វគោ ក្របី ដែលជាការរួម​ចំណែ​កមួ​យធ្វើឲ្យ​មានកំណើ​នសេដ្ឋកិ្ចច​កាន់តែប្រសើរ។ជាងនេះទៅទៀតឯកឧត្តម អភិបាលខេត្ត ក៏​បា​នណែ​នាំ ដល់ប្រជា​កសិករ ទាំងអស់ត្រូវរើស​ពូជល្អៗយកម​កចិញ្ចឹម ព្រោះពូជល្អ ធ្វើឲ្យតំ​លៃទីផ្សា​របានកាន់តែខ្ពស់ ហើយ​បានណែនាំឲ្យម្ចាស់​សត្វពាហនៈ ត្រូវយ​កមកចាក់ថ្នាំបង្កា ​ដល់គោ ក្របី ដើម្បី​បង្កាជំងឺផ្សេង បង្កការឆ្លង​រាលដាលដល់សត្វចិញ្ចឹមផ្សេងទៀត។

ឯកឧត្តមអភិបាន​ខេត្តណែនាំប្រជាកសិ​ករបែបនេះ​ក្នុងឱកាសដែល​ឯកឧត្តមអញ្ជើញ​ជួបសំណេះសំ​ណាលជាមួយ​ប្រជាកសិករ ក្នុង​ភូមិកាំង​មេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក្នុងពិធី​ចាក់វាក់​សាំងការពា​រជំងឺពកស្បែកសត្វគោ ក្របី ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ

ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងគោក្របីជូនប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង ដែល​រៀបចំ ឡើងដោ​យមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពិតជាមានសារៈសំខាន់ខ្លាំង ដើម្បី ចូលរួមទប់ស្កាត់​នូវការរីករាល​ដាលនៃជម្ងឺឆ្លងសត្វគោក្របី កាត់បន្ថយអត្រា សត្វស្លាប់ និងហានិភ័យពីការ ប​រិភោគសាច់សត្វជាដើម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button