ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ ដឹកនាំកម្លាំងប្រចាំបញ្ជា ចុះធ្វើការដើរល្បាតដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋនឹងបង្ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្ត!

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២៣នេះដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

កម្លាំងនគរបាលវេនប្រចាំបញ្ជារផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា ចុះធ្វើការ ដើរល្បាត នៅពេលរាត្រី ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ នឹងរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ៖លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបងប្អូន រស់នៅមានអសន្តិសុខនិងបទល្មើសផ្សេងៗត្រូវរាយការណ៍មកកម្លាំងប្រចាំបញ្ជា តាមរយ:លេខទូរស័ព្ទមានដូចខាងក្រោមដើម្បីកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button