ព័ត៌មានជាតិ

ល្បែងស៊ីសងជល់មាន់តាមអនឡាញរីកដូចផ្សិតក្នុងស្រុកកំពង់សៀមនិងក្រុងកំពង់ចាម ក្នុង ភូមិ ឃុំ មួយចំនួន របស់មេខ្លោងល្បែងឈ្មោះភាង ភានិត

ខេត្តកំពង់ចាម÷ លោក ភាង ភានិត មេខ្លោងល្បែង សុីសង ប្រភេទ មាន់ជល់ តាមអនឡាញ ដើរបើកទីតាំងល្បែង រីករាលដាល ដូចផ្សិត នៅតាមបណ្តាភូមិឃុំ មួយចំនួន ក្នុងស្រុកកំពង់សៀម និង ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមិនមានការរំខាន ពីសមត្ថកិច្ចនោះឡើយ ។ នេះបើយោង តាមប្រភព ដែលបានរាយការណ៍ មកកាន់អង្គភាព សារព័ត៌មានយើង កាលពី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៥ ។

ករណីល្បែងសុីសង បើកដំណើរការ រីកដូចផ្សិត ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺស.បញ្ជាក់ឲ្យឃើញពីកម្សោយរបស់អាជ្ញាធរនិងសមត្ថកិច្ច ដែលពាក់ព័ន្ធ ។ នាពេល កន្លងទៅ ប្រមុខថ្នាក់ដឹកនាំ និង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជារឲ្យ អាជ្ញាធរ មានសមត្ថកិច្ច យកចិត្ត ទុកដាក់ បោសសំអាត ល្បែងសុីសង គ្រប់ប្រភេទ ទូទាំងប្រទេស មិនអោយមានទៀតនោះឡើយ ។ ក្នុងនោះបទបញ្ជារបស់ថ្នាក់ដឹកនាំ បានបញ្ជារយ៉ាងមុឺងម៉ាត់ថា បើមានល្បែងសុីសងខុសច្បាប់នៅកន្លែងណា គឺ អាជ្ញាធរ ឬ សមត្ថកិច្ចក្នុងមូលដ្ឋាននោះ ត្រូវទទួលខុស ដោយខ្លួនឯង ។ តែបែរជា នៅតាមបណ្តា ភូមិ ឃុំ មួយចំនួន ក្នុងស្រុកកំពង់សៀម ដែលស្ថិតក្រោមការគ្រប់របស់ លោកវរសេនីយ៍ឯក ប៉ាន់ ដន និង លោកវរសេនីយ៍ទោ អ៊ុឹង ប៊ុន អធិការក្រុងកំពង់ចាម ក្រុមមេខ្លោងល្បែង នៅតែអាច បើកល្បែងសុីសង ប្រភេទ មាន់ជល់តាម អនឡាញ យ៉ាងមានសុវត្ថិភាព នៅមិនទាន់ឃើញ មានការចុះបង្រ្កាប ពីអាជ្ញាធរ ឬ សមត្ថកិច្ច ដែលពាក់ព័ន្ធ ក្នុងស្រុកកំពង់សៀម និង ក្រុងកំពង់ចាម ឡើយ ។ បើគិតមកត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ។

សេចក្តីរាយការណ៍ ដែលអង្គភាពយើង ទទួលបាន ពី ប្រភព ព័ត៌មាន បានអោយដឹងទៀត ថា ទីតាំងល្បែងសុីសង ប្រភេទមាន់ជល់ ដែលកំពុងដំណើរការ ពង្វក់ប្រជាពលរដ្ឋ និង ក្រុមអ្នកញៀនល្បែង ផ្គើនជាមួយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ គឺ មាននៅដូចជា ÷

១: ភូមិព្រៃផ្តៅ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ( មាន់អនឡាញ M99, មាន ៤ទីតាំង )។

២:ភូមិ តាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (មាន់អនឡាញ M99 , មាន ២ទីតាំង) ។

៣: ផ្សារត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម (មាន់អនឡាញ M99, មាន ២ ទីតាំង )។

៤:ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម មាន់អនឡាញ ១ កន្លែង (ដូចក្នុងរូបភាពជាក់ស្តែង),(មាន់អនឡាញM99)។

ជាការសំណូមពរ និង សង្ឃឹមថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម និងធ្វើការ បោសសំអាត ករណី ល្បែងស៊ីសង ប្រភេទ មាន់ជល់ តាមអនឡាញ នេះ ឆាប់ៗ ដើម្បី អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង នាយករដ្ឋមន្រ្តី ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។ ជាពិសេស សិក្សា ស្រាវជ្រាវ ថា មូលហេតុអ្វី ទើប មេខ្លោង ល្បែង ឈ្មោះ ភាង ភានិត រូបនេះ អាចពង្រីក សាខា ល្បែង M99 របស់ខ្លួន ក្នុងទឹកដី ស្រុកកំពង់សៀម និង ក្រុងកំពង់ចាម បានដោយរលូន បែបនេះ ? តើអាចពាក់ព័ន្ធ ជាមួយ និង អាជ្ញាធរ មានសមត្ថកិច្ច មួយចំនួន តូច ស៊ីសំណូកសូកប៉ាន់ ជាថ្នូរនិងមិនបង្រ្កាបឬយ៉ាងណា ទើបល្បែងដែលមានមេខ្លោងឈ្មោះ ភាង ភានិត រូបនេះបើកដំណើរការ ដោយសុវត្ថិភាព បែបនេះ ?

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button