ព័ត៌មានជាតិ

ផ្លូវលំប្រវែង១៦០០ម៉ែត្រ ត្រូវបានលោក ប៉ាន សេរី ចៅសង្កាត់អូរឫស្សី និងក្រុមការងារ នាំយកគ្រឿងចក្រឈូសឆាយក្រាលថ្មមិច ពីភូមិព្រៃគប់ ទៅភូមិទំនប់ ក៥

(ក្រុងប៉ោយប៉ែត ប/ជ)÷លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី ដឹកនាំ ក្រុមការងារ និង នាំយកគ្រឿងចក្រ ទៅ កាយ កៀរ កិនពង្រាប ចាក់ក្រាលថ្មមិច ផ្លូវលំមួយខ្សែ ពីភូមិព្រៃគប់ ទៅ ភូមិទំនប់ក៥ ដែលមាន ប្រវែង ១៦០០ម៉ែត្រ ។ សកម្មភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ម៉េត ម៉េន មេភូមិ ព្រៃគប់ បានឲ្យដឹងថា ផ្លូវដែលកំពុង ចាក់ថ្មមិច ចេញពីភូមិព្រៃគប់ សង្កាត់អូរឬស្សី ទៅ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត មានប្រវែង ១៦០០ម៉ែត្រ ដោយចំណាយថវិការទិញថ្មមិច អស់ ២៧០០$ សរុប ស្មើនិង ១៤ ឡាន។ លោកមេភូមិបន្ថែមថា ការចំណាយលើថ្មមិច ដើម្បី ស្ថាបនាផ្លូវមួយខ្សែនេះ គឺ មានការចូលរួម ពីអាជ្ញាធរភូមិ អាជីវករ ប្រជាពលរដ្ឋភូមិព្រៃគប់ និង លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី ចំនួន ៣ឡាន និង ឧបត្ថម្ភការចំណាយលើ គ្រឿងចក្រ ដែល កាយ កៀ កិនពង្រាប ។

ក្នុងនោះលោក ម៉េត ម៉េន មេភូមិព្រៃគប់ បានប្តេជ្ញាថា និងខិតខំ បំរើប្រជាជន និង ស្ថាបនា ភូមិព្រៃគប់ ឲ្យមានការអភិវឌ្ឍន៍ ផ្លូវថ្នល់នានា ឲ្យល្អស្អាត ជាងមុន ធ្វើទៅតាមលទ្ធភាព ដែលលោកមាន ។

ឆ្លៀតក្នុងឱកាសនេះផងដែរលោក មេភូមិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី រួមជាមួយអាជីវករ ប្រជាពលរដ្ឋ ភូមិព្រៃគប់ និង សប្បុរសជនផ្សេងៗទៀត ដែលបានចំណាយថវិការផ្ទាល់ខ្លួន ក្នុងការជួសជុលស្ថាបនាផ្លូវមួយខ្សែនេះ។

ក្នុងនោះទៀតសោត លោក ម៉េត ម៉េន ក៏បានអំពាវនាវ ដល់ក្រុមហ៊ុន ឡានដឹកដី ឡានធំៗ ដែលធ្វើចរាចរណ៍ កាត់ភូមិព្រៃគប់ មេត្តា មានការយោគយល់ នៅពេលដីសើម ឬ មានភ្លៀងធ្លាក់ មេត្តាផ្អាក ចរាចរណ៍ ជាបណ្តោះអាសន្ន សិន ដើម្បី ចូលរួម ថែរក្សា ផ្លូវឲ្យបានស្អាត និង ប្រើប្រាស់ បានយូរអង្វែង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button