ព័ត៌មានជាតិ

ញៀនស្រាដល់កម្រិតសុំលុយបងប្អូនមិនបានដុតផ្ទៈឆេះគ្មានសល់ត្រូវបានឃាត់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត!!!

(បន្ទាយមានជ័យ)៖ញៀនស្រាដល់កម្រិតសុំលុយបងប្អូនមិនបានដុតផ្ទៈឆេះគ្មានសល់ត្រូវបានឃាត់ខ្លួនក្រោយពេលដុតកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិចាន់គីរី សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ ទិត្យ បឿ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិរស់ភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ទិត្យ បឿ បានធ្វើសកម្មភាពដុតបំផ្លាញផ្ទៈបងប្អូនបណ្តាលឆាបឆេះអស់ទាំងស្រុងដែលជាប្រភេទផ្ទៈទាមឈើប្រក់ស័ង្កសីនិងខូចខាតទ្រព្យនិងអ្នកជិតខាងជួយយកបានមួយចំនួនតែមួយចំនួនធំត្រូវឆេះខូចខាតអស់។

លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ បានបញ្ជាក់ថា៖ក្រោយជនសង្ស័យធ្វើសកម្មភាពដុតផ្ទៈបងប្អូនឆេះអស់កម្លាំងជំនាញបានចុះជួយអន្តរាគមន៍ចាប់បានភ្លាមៗនាំយកមកប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែតដើម្បីសាកសួរនាំតាមចម្លើយបានប្រាប់ថា មូលហេតុដុតផ្ទៈបងប្អូនចោលព្រោះខឹងសុំលុយមិនបានយកទៅផឹកស្រាស ទើបខឹងដុតផ្ទៈចោលឆេះអស់ទាំងស្រុង ក្រោយសាកសួរហើយនិងយកជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button