ព័ត៌មានជាតិ

អាជ្ញាធរនិងសមត្តកិច្ចពាក់ព័ន្ធនៅស្រុកម៉ាឡៃបានចុះពិនិត្យរៀបចំកន្លែងនិងទីតាំងសម្រាប់បំពេញបែបបទប័ណ្ណព្រំដែនច្រកម៉ាឡៃ

បន្ទាយមានជ័យ៖អាជ្ញាធរនិងសមត្តកិច្ចពាក់ព័ន្ធនៅស្រុកម៉ាឡៃបានចុះពិនិត្យរៀបចំកន្លែងនិងទីតាំងសម្រាប់បំពេញបែបបទប័ណ្ណព្រំដែននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នៅច្រកទ្វារព្រំដែនម៉ាឡៃស្រុកម៉ាឡៃ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរនិងសមត្តកិច្ចពាក់ព័ន្ធបានទៅពិនិត្យនិងពិភាក្សាការងាររៀបចំទីតាំងអោយបានសមរម្យសម្រាប់បំពេញបែបបទឆ្លងដែនតាមរយៈឯកសារប័ណ្ណព្រំដែនសម្រាប់ចេញ.ចូលតាមច្រកទ្វារព្រំដែនតំបន់ម៉ាឡៃ។

លោកបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចចំនួន៤កន្លែងមានច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្រាប់ភ្ញៀវចេញ.ចូលអោយមានសន្តិសុខនិងសោភ័ណភាពល្អ និងច្រកអន្តរជាតិស្ទឹងបទជាច្រកអន្តរជាតិសម្រាប់ដឹកទំនិញចេ.ចូល និងច្រកតំបន់ព្រំដែនមានចំនួន២កន្លែងមានច្រកទ្វារព្រំដែនម៉ាឡៃស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនបឹងត្រកួនស្រុកថ្មពួក។

លោក ស្វាយ ជា បានបញ្ជាក់ថា៖រយៈពេលកន្លងមក ចេញ.ចូលតាមច្រកទ្វារព្រំដែនម៉ាឡៃគឺមន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែនម៉ាឡៃបានចេញបែបបទចេញ.ចូលធម្មតាទៅព្រឹកវិលល្ងាច ហើយមានច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលចេញ.ចូលត្រូវបានប្រើប្រាស់ប័ណ្ណព្រំដែនតែពេលនេះរាជរដ្ឋាភិបាលកម្ពុជាអោយអ្នកប្រើប្រាស់ប័ណ្ណព្រំដែនចេញ.ចូលតាមច្រកទ្វារព្រំដែនម៉ាឡៃ និងច្រកទ្វាព្រំដែនបឹងត្រកួនដើម្បីអោយប្រជាពលរដ្ឋចេញ.ចូលបានងាយស្រួល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button