ព័ត៌មានជាតិ

ច្រករបៀងតំបន់៥ វរសនាតូចកងពលតូច ការពារព្រំដែនគោក503 គ្រប់គ្រងដោយលោកវរសេនីយ៍ទោ រឿងសារិទ្ធកំពុងតែបើកដៃ ឱ្យឈ្មួញនាំទំនិញគេចពន្ធចេញចូលដោយផ្គើននិងអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ!!

(បន្ទាយជ័យ)ច្រករបៀងតំបន់៥ដែលល្បីខ្ទរខ្ទា តាមបណ្ដាញសារព័ត៌មានកំពុងចុះផ្សាយព្រោងព្រាត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយលោកវរសេនីយ៍ទោ រឿងសារិទ្ធ មេបញ្ជារការកងពលតូចការពារព្រំដែនគោក 503ជំនួសលោកឧត្តមសេនីយ៍ត្រីឃួនជឿន ដែលបានទទួលមរណភាពថ្មីៗ។ ពេលនេះកំពុងតែបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធចេញចូលខុសច្បាប់ដោយផ្គើននឹងអនុសាសន៍ថ្នាក់ដឹកនាំ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។

គួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី 3 តុលាឆ្នាំ2023ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋកម្ពុជា បានចេញលិខិតជូនអភិបាលនៃគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាង ត្រូវឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ព្រោះលោកយល់ឃើញថា ភាពមិនប្រក្រតី មានលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់តាមព្រំដែនជាប់ខេត្តរបស់ខ្លួននិងពីការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅដែលឆ្លងកាត់ ធ្វើឲ្យជះឥទ្ធិពលមិនល្អ ពីសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមខ្សែបន្ទាប់ព្រំដែន។

តែយ៉ាងណាមិញច្រករបៀងតំបន់៥ វរសនាកងពលតូចការពារព្រំដែនគោក503 ជាប់នឹងព្រំដែនថៃ ដែលគ្រប់គ្រងដោយលោកវរសេនីយ៍ទោ រឿង សារិទ្ធ កំពុងតែផ្គើននោះផ្គើនជាមួយអនុសាសន៍ថ្នាក់ដឹកនាំ ឃុបឃិតគ្នាជាប្រពន្ធ័ បានបើកដៃឲ្យឈ្មួញនាំទំនិញចេញចូលទាំងយប់ទាំងថ្ងៃ ជាហូហែរ ដោយមិនអនុវត្តន៍តាមប្រសាសន៍ថ្នាក់ដឹកនាំទាល់តែសោះ។

ដូច្នេះសូមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេត្តាចុះពិនិត្យ និងមានវិធានការ ចំពោះច្រករបៀងតំបន់៥មួយនេះផង។

អង្គភាពសារព័ត៌មាន (បារមីតាដំបងក្រញូង) BTT-news យើងខ្ញុំនឹងរង់ចាំការបកស្រាយ រាល់ម៉ោងធ្វើការ សូមអរគុណ..។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button