ព័ត៌មានជាតិ

ប្តីស្លាប់ចោល ម្តាយរស់នៅជាមួយកូនស្រី មិនហ៊ានទុកកូនស្រីចោលឲ្យនៅម្នាក់ឯង នាំទៅធ្វើការសំណង់ ទំនេរនាងទៅរាវគ្រំលង់ទឹកអាងស្លាប់ចោលម្តាយ ទុកឲ្យម្តាយរស់នៅម្នាក់ឯង នៅស្រុកអូរជ្រៅ!!!

(ខេត្តបន្ទាយមានជ័យ)៖ប្តីស្លាប់ចោលរស់នៅជាមួយកូនស្រីមិនហ៊ានទុកកូនស្រីចោលនាំទៅធ្វើការសំណង់ ទំនេនាងទៅរាវគ្រំលង់ទឹកអាងឈូកស្លាប់ រកឃើញនៅម៉ោង១១.៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ជនរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ សួន ស្រីពេជ្រ ភេទស្រី អាយុ៧ឆ្នាំរស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា៖តាមសំដីស្ត្រីឈ្មោះ សួន ចៃ អាយុ៣៨ឆ្នាំ(ត្រូវជាម្តាយជនរងគ្រោះ)បានអោយដឹងគឺក្មេងស្រីរងគ្រោះត្រូវជាកូនបង្កើត បានទៅធ្វើការសំណង់ជាមួយម្តាយរាល់ថ្ងៃពេលកើតហេតុ នាងទំនេបានទៅរាវគ្រំជាមួយក្មេងប្រុស.ស្រី២ទៅ៣នាក់ នៅអាងឈូកហើយម្តាយរវល់ធ្វើការសំណង់(ធ្វើផ្ទៈ)ក្បែរកន្លែងកើតហេតុ ស្រាប់មានក្មេងដែលទៅជាមួយបានរត់មកប្រាប់ថាស្រី ពេជ្រ លង់ទឹកអាងទើបអ្នកស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍ឃុំចង្ហាបាននាំគ្នារត់ទៅជួយចុះរាវរករយៈពេលជិត១ម៉ោង ទើបរកឃើញស្រង់ឡើងគោក តែនាងបានដាច់ខ្យល់បាត់បង់ជីវិតទៅហើយ។

លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ បានបញ្ជាក់ថា៖តាមការពិនិត្យនិងទទួលព័ត៌មានក្មេងស្រីបានលង់ទឹងអាងនៅអំឡុងម៉ោង១០.១៥នាទី ហើយរកឃើញនៅម៉ោង១១.៥នាទីដែលលង់ទឹកអាងកន្លែងជម្រៅប្រមាណជិត២ម៉ែត្រ នៅពេលទៅរាវគ្រំរអិលជើងចូលទឹកជ្រៅបណ្តាលលង់ស្លាប់រយៈពេលជិត១ម៉ោង ទើបបានរាវរកឃើញស្រង់ឡើងគោក សពក្មេងស្រីពិនិត្យហើយប្រគល់ជូនម្តាយយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍។

ស្ត្រីឈ្មោះ សួន ចៃ (ត្រូវជាម្តាយក្មេងរងគ្រោះលង់ទឹកស្លាប់)បានប្រាប់ថា៖គាត់ជាស្ត្រីមេម៉ាយដែលប្តីស្លាប់ចោលកាលនាងនៅតូចហើយរស់នៅជាមួយកូនស្រី ពេជ្រ ពេលនាងទំនេការសិក្សាបាននាំទៅធ្វើការសំណង់ជាមួយដោយមិនហ៊ានទុកនាងចោលម្នាក់ឯងតែទេវតាធ្វើបាបនាងប្តីស្លាប់ចោលហើយរស់នៅជាមួយកូន តែពេលនេះកូនស្រីស្លាប់ចោលទៅទៀតដូចជាអយុត្តិធម៌ពេកហើយជាតិនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button