ព័ត៌មានជាតិ

ច្រករបៀងមួយកន្លែង គ្រប់គ្រងដោយលោកវរសេនីយ៍ឯក សួង សៅ ជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ(៨១៥)កំពុងតែឃុបឃិតគ្នា បើកដៃឱ្យឈ្មួយនាំទំនិញគេចពន្ធគ្រប់ប្រភេទចេញចូល ផ្គើនអនុសាសន៍ថ្នាក់ដឹកនាំ!!

(បន្ទាយមានជ័យ)÷មានសេចក្តីរាយការណ៍មកថា ច្រករបៀងមួយកន្លែង ហៅច្រកបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជយ័ គ្រប់គ្រងដោយលោកមេប៉ុស្តិ៍( ប៊ុន គុណ) កំពុងតែឃុបឃិតជាមួយឈ្មួញ នាំទំនិញគេចពន្ធ ចេញចូលពីប្រទេសថៃ មកកម្ពុជា ដោយខុសច្បាប់ទាំងយប់ទាំងថ្ងៃ ដោយផ្គើនអនុសាសន៍ថ្នាក់ដឹកនាំ។

ជាក់ស្តែងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារសារព័ត៌មាន បានផ្តិតយករូបភាពពីសកម្មភាពរថយន្តបាឡែនមួយគ្រឿងកំពុងតែរៀបចំទំនិញដឹកចេញពីប្រទេសថៃ តាមច្រករបៀងបឹងបេង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ(៨១៥)គ្រប់គ្រងដោយលោកវរសេនីយ៍ឯក សួង សៅ ជាមេបញ្ជាការ។

គួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី ៣ តុលាឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋកម្ពុជា បានចេញលិខិតជូនអភិបាលនៃគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាង ត្រូវឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ព្រោះលោកយល់ឃើញថា ភាពមិនប្រក្រតី មានលួចលាក់បើកដំណើរការតាមច្រករបៀង ធ្វើឲ្យចះឥទ្ធិពលមិនល្អ។

ប៉ុន្តែច្រករបៀងតំបន់ បឹងបេង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ដែលគ្រប់គ្រងដោយលោកវរសេនីយ៍ឯក សួង សៅ ជាមេបញ្ជាការ កំពុងតែផ្គើនអនុសាសន៍ថ្នាក់ដឹងនាំ បណ្តែតបណ្តោយឱ្យ លោកមេប៉ុស្តិ៍ (ប៊ុន គុណ) ឃុបឃិតគ្នាជាមួយឈ្មួញនាំទំនិញគេចពន្ធចេញចូលពីប្រទេសថៃមកកម្ពុដោយសេរី ធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ច្រករបៀងមួយនេះធ្លាប់មានរឿងអាស្រូវ និងមានការចុះផ្សាយតាមព័ត៌មានជាច្រើនកន្លងទៅ ពាក់ព័ន្ធការនាំទំនិញគេចពន្ធ នាំមនុស្សឆ្លងដែន នាំយកម៉ូតូអត់ពន្ធ ពីថៃមកកម្ពុជា តែច្រកមួយនេះនៅមានការលួចបើកបានដដែល។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែជាព្រឹត្តិការណ៍អ្វីដែលកើតមានក្នុងមូលដ្ឋានតែប៉ុណ្ណោះ សម្រាប់ជូនថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន។ រាល់ការផ្សព្វផ្សាយព័ត៌មាននេះ អង្គភាពយើងខ្ញុំនិងរង់ចាំការបំភ្លឺបកស្រាយឡើងវិញ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ🙏

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button