ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមាណ៥០នាក់នៅមុខសាលាក្រុងប៉ោយប៉ែតនិងអធិការដ្ឋាននគរបាលក្រុងសុំអោយជួយអន្តរាគមន៍ដែលម្ចាស់ហាងលក់មាសពេជ្រយីហោថុងរស្មីហៅមនោរម្យវេចលុយបិតទ្វារហាងរត់បាត់

(ខេត្ដបន្ទាយមានជ័យ)៖ប្រជាពលរដ្ឋប្រមាណ៥០នាក់នៅមុខសាលាក្រុងប៉ោយប៉ែតនិងអធិការដ្ឋាននគរបាលក្រុង សំុអោយជួយអន្តរាគមន៍ដែលម្ចាស់ហាងលក់មាសពេជ្រយីហោថុងរស្មីហៅមនោរម្យវេចលុយបិតទ្វារហាង រត់បាត់ស្រមោល ធ្វើការតវ៉ានៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នៅមុខសាលាក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋបានប្រាប់ថា៖មូលហេតុដែលពួកគាត់មកមុខសាលាក្រុងនិងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រមាណជិត៥០នាក់បានតំណាងប្រជាពលរដ្ឋជិត១០០នាក់ដែលបានចាញ់បោកម្ចាស់ហាងលក់មាសពេជ្រ វ៉េលុយយីហោថុងរស្មីហៅមនោរម្យដែលស្ថិតនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋបានប្រាប់ថា៖ប្រជាពលរដ្ឋជិត១០០នាក់បានចាញ់បោកគិតជាប្រាក់មានរាប់លានដុល្លាដែលឈ្មោះ ថុង រស្មី ភេទប្រុស អាយុ៤០ឆ្នាំ(ជាប្តី)និងឈ្មោះ ហេង មួយឡេង ភេទស្រី អាយុ៣៩ឆ្នាំ(ប្រពន្ធ)ជាម្ចាស់ហាងលក់មាសពេជ្រនិងវ៉េលុយដែលបានវេចលុចហើយបិតទ្វាររត់បាតរយៈពេលជិត១ខែ ដែលប្រជាពលរដ្ឋជាម្ចាស់បំណុលរង់ចាំចេញមុខមកដោះស្រាយ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ប្រជាពលរដ្ឋជិត១០០នាក់ដែលចាញ់បោកម្ចាស់ហាងលក់មាសពេជ្រក្រុងប៉ោយប៉ែត ព្រោះលុយមានយកមកចងការនិងផ្ញើលុយសម្រាប់ប្តូរពីលុយបាតមកជាលុយដុល្លានិងមានមាសទៀត គិតសរុបមានរាប់លានដុល្លាដែលបានរកស៊ីតាំងពីឪពុកម្តាយរហូតដល់កូន ហើយត្រូវបានបោកយកលុយរាប់លានដុល្លាវេចលុយរត់ទៅបាត់បន្សល់ទុកនៅហាងលក់មាសពេជ្រ ហើយក៏បាននាំគ្នាមកសាលាក្រុងប៉ោយប៉ែតដើម្បីសុំអោយអភិបាលក្រុងនិងអធិការនគរបាលក្រុងជួយអន្តរាគមន៍រកម្ចាស់ហាងមកដោះស្រាយបំណុល។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា៖រហូតដល់ពេលនេះមន្ត្រីនគរបាលជំនាញបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលចាញ់បោកម្ចាស់ហាងលក់មាសពេជ្រវ៉េលុយមានប្រមាណជាង៥០នាក់ក្នុងនោះអ្នករស់នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក/ក្រុងនិងខេត្តនិងបញ្ជូនពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសុំដិការបង្គាប់ពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវនិងនាំខ្លួនមកដោះស្រាយបំណុលហើយអនុវត្តតាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button