ព័ត៌មានជាតិ

លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេន​ទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់​ចាំព្រះវស្សាអស់​ត្រីមា​សរយះពេល ៣ខែ ចំនួន៣៩វត្ត តាមបណ្ដា​លក្រុង ស្រុកទាំង ១៣ ក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង៖លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ជា សុមេធី អភិបាល​ខេត្ត និងលោក​ជំទាវ ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត បានរៀបចំវេប្រគេ​នទៀន​ចំ​ណាំព្រះ​វស្សា រួមទាំងទេយ្យទាន មានគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះ​សង្ឃចំនួន ៣៩ វត្ត តាមបណ្ដាលក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង ។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី​១៨ ខែកក្តដា ឆ្នាំ២០២២ នៅក្នុង​សាលា​ខេត្ត​ព្រៃ​វែង

ក្នុងឱកាសនៃពិ​ធីបុណ្យនេះផងដែរ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងឯកឧត្តម ជា សុមេធី និងលោកជំទាវ សូមឧទ្ទិស​មហាបុណ្យកុសល​ផលបុណ្យជូនដល់វិ​ញ្ញាណក្ខន្ធសម្ដេច​អគ្គមហាធម្ម​ពោធិ សាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងមាតាបិតា ជីដូន​ជីតា ញាតិការទាំង៧សណ្ដាន កម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុ​ជាតិមាតុភូមិ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុប្រទេសជាតិ ការស្វែងរកសុខសន្តិ​ភាពជូន​ប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃនេះ។

ចំពោះទេយ្យវត្ថុដែ​លវេប្រគេនចំពោះព្រះសង្ឃទាំង ៣៩ វត្តនោះរួមមាន៖ ទៀនចំណាំ​ព្រះវស្សាក្នុង​មួយវត្តៗ ចំនួន ១គូរ, ស្លាដក ១, អង្ករ ៥០ គីឡូ ,បាឡុង ១ ,ទឹកដោះគោ ១ កេស ,ទឹកសុទ្ធ ២ កេស ,ទឹកក្រូច ២ កេស,ទឹកផ្លែឈើ ២ កេស, មី ៣ កេស, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១ កេស, អំបិល ១០ គឺឡូ, ស្ករស ២៥ គឺឡូ,ប្រេងឆា ១០លីត,ម៉ាស់ ៥ ប្រអប់, បច្ច័យក្នុងមួយវត្ត ៥០ ម៉ឺនរៀលផងដែរ។

ចំពោះ​ទេយ្យទានទាំងអស់នេះ ដើម្បីវេប្រគេនព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់កាលត្រីមាស រយៈ​ពេល ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិ​បាកក្នុងកា​រនិមន្ត​គោចរបិណ្ឌបាទចង្ហាន់។

គួរំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃ១ រោច ខែអាសាឍនោះ ថ្នាក់​ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នា​យកទៀនចំ​ណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់​ព្រះសង្ឃ​តាមវត្ត​អារាមានានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកា​លចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែ ទៅតាមពុទ្ធាអនុញ្ញា​តរបស់ព្រះសម្មា​សម្ពុទ្ធជាអង្គម្ចាស់​នៃយើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button