ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចុះពិនិត្យ លំ​ហាត់យុទ្ធដំណើរទ័ព វគ្គហ្វឹក​ហ្វឺនបំប៉ន​ពង្រឹងវរសេ​នាតូចថ្មើរជើងលេខ៥១៣

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍​ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិ​ភាគទី៥ អមដំណើ​រដោយ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច ថ្មើរជើង​លេខ៥​១ នា​ថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញចុះ​ពិនិត្យ លំហាត់យុទ្ធដំណើរទ័ព បញ្ជប់វគ្គហ្វឹកហ្វឺន​បំប៉នពង្រឹងវរ​សេនាតូចថ្មើ​រជើងលេខ៥១៣ ចំណុះឲ្យ កងពលតូច ថ្មើរជើងលេខ៥១ វគ្គហ្វឹកហ្វឺន​នេះបា​នចាប់ផ្តើ​មបើកវគ្គ​កាលពីថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២២ មានរយះពេល ៦១ថ្ងៃ ។

 

សូមបញ្ជាក់ផងដែ​រថា លំហាត់យុទ្ធដំណើរទ័ពនេះ មានចំងាយ ៧១គីឡូម៉ែត្រ ក្នុងនោះធ្វើដំណើ​រចល័តដោ​យរថយន្តចំងាយ ៥១គីឡូម៉ែត្រ និងច​ល័តដោយថ្មើរជើង ចំងាយ ២១គីឡូម៉ែត្រ និងធ្វើ​លំ​ហា​ត់ចល័តវាយលុក ក្នុងភូមិសាស្រ្ត ទីលានបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៥១ ភ្នំផ្គាំ ស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍បញ្ជាក់ ស្ថិតនៅក្នុងកាលៈទេ​សៈប្រទេ​សមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹង​សមត្ថភាព ជំនាញ យុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ធានា​បាននូវតួនាទីភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសនោះដែរ លោកមេបញ្ជការរងនាយសេនាធិការ បានគូសបញ្ជាក់ថា ក្រុមការងា​រហ្វឹក​ហ្វឺនត្រូវត្រួតពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួលបាននិទ្ទេសល្អ ត្រូវផ្តល់នូវ ប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយ តម្លាភាព ដើម្បីក​សាងពង្រឹងគុណភា​ពនាយទាហានបន្តវេន។

ក្រៅពី​ហ្វឹក​ហ្វឺនព​ង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ជាពិសេសត្រូវប​ន្តយកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ការឆ្លងរីក​រាលដាល ជំងឺកូវីដ១៩ តាមវិធាន​ការសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជា​ប្រចាំផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button