ព័ត៌មានជាតិ

ប្រកា​ស​ចូលកាន់មុខតំ​ណែង អភិបាលរងខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

(ព្រៃវែង)៖នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អភិបាលរងខេ​ត្តព្រៃវែង ចំនួន ៤រូប ត្រូវបានប្រកាស​ចូលកាន់មុខតំ​ណែងជា អភិបាលរងខេត្តថ្មី នៃខេត្តព្រៃវែង ដែលពិ​ធីនេះក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ក្រោម​ការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអ​នុវត្ត​ឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាព​លរដ្ឋនៅមូលដ្ឋាន របស់រា​ជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន​បង្កើតឲ្យ មានការបំពេញបន្ថែមនូវ​ចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជា​ការជួយសម្រួល និងពន្លឿងប្រសិទ្ធ​ភាពការងា​រនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។

ឯកឧត្ដម អភិបាលខេត្ត ផ្តាំផ្ញើរដល់អភិបាលរងខេត្តដែលប្រកាស់តែងតាំងថ្មី និងនាយក​រដ្ឋបាល​ពេលនេះ ត្រូវបំពេ​ញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារ​តាមមុខងារវិជ្ជាជីវៈ​របស់ខ្លួនឲ្យអស់​ពីលទ្ធភាពធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះកា​រខិតខំប្រឹង​ប្រែង​របស់រដ្ឋបាលខេត្តជំរុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រ​ជាពលរដ្ឋ ដែលសមិទ្ធផលនេះបានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ការប្រកាសចូល​កាន់មុខតំណែងអភិបាលរងខេត្តទាំង ៤ រូប និងនាយក​រដ្ឋបាល ១ រូប នាពេលនេះ គឺសង្ឃឹមថានឹងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រៃវែង បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្តថា៖ អភិបាលរងខេត្ត និងនាយករដ្ឋបាលនេះ ត្រូវរួមសា​មគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និង​លើកវិ​ធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រ​ដ្ឋបា​លថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោ​បាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារ​សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងនោះដែ​រលោកស្រី ហ៊ន់ សុធារី តំ​ណាងអភិបាលរងខេត្ត បានធ្វើការប្តេជ្ញាចិត្តថា

គោរព និង​អនុវត្ត ឲ្យបានខ្ជាប់ខ្លួន នូវរដ្ឋកម្មនុញ្ញ នៃព្រះរាជា​ណា​ចក្រកម្ពុជា គោលការណ៍ច្បាប់ និង​លិខិត បទដ្ឋានគតិយុត្តនានាជាធរមាន។

– ​គោរព និងអនុវត្តមក ដលករដឹក​នាំរបស់រាជរដ្ឋាភិបាល និងគោល​ការណ៍ណែ​នាំរបស់ថ្នាក់ដឹកនាំ​គ្រប់​លំដាបថ្នាក់។

សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ឋ។

រួមចំណែក​ក្នុងការបំពេ​ញភារកិច្ចជូនរដ្ឋបាលខេត្ត និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យ​បានល្អប្រសើរ។

ខិតខំបំពេញការងារជូន ឯកឧត្តមអ​ភិបាលខេត្ត ក៏ដូចជា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត

ស្វែងរកយ ពីសោធន៍ការងារបន្ថែម នឹងផ្តល់នូវបទពិសោធ​ន៍ការងាររបស់យើ​ងខ្ញុំជូនដល់​ន្ត្រីក្រោម​ឱវាទ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button