ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកណ្តាល នាំយកទានព្រះវស្សា និងទេយ្យ​ទានមកប្រគេនដល់ព្រះសង្ឃ កំពុង​គង់ចាំ​ព្រះវស្សា​ចំនួន ១៥វត្ត ក្នុងក្រុង​តាខ្មៅ

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណ:​អភិ​បាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត បាននាំ​យកទៀនព្រះវស្សា និងទេយ្យ​ទាន ប្រ​គេនដល់ព្រះសង្ឃដែ​លគង់ចាំព្រះវស្សាក្នុងក្រុងតាខ្មៅចំនួន ១៥វត្ត នៅក្នុងវត្តវេឡុការាម ហៅវត្តព្រែក​ឫស្សី ស្ថិតក្នុង​សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល​

មានប្រសាសន៍សំណេះសំណាល ជាមួយប្រជា​ពលរដ្ឋ និងពុទ្ធបរិស័ទ ឯក​ឧត្ត​មបានបញ្ជាក់ថា វិ​ស័យ​ព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយ​សារប្រទេសជាតិមានសុខសន្តិភាព មានស្ថិ​រភាពន​យោ​បាយ ជាក់ស្តែងកាល​ពីសម័យសង្គ្រាម ព្រះពុ​ទ្ធសា​សនាត្រូវ​បាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយ បងប្អូនប្រ​ជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ក៏​មិ​​នមានឱ​កាស​បានធ្វើបុណ្យជួ​បជុំគ្នាដូច​សព្វថ្ងៃនេះដែរ

ឯកឧត្តមបញ្ជាក់ថា កត្តាសុខសន្តិភាព និ​ងការអភិវឌ្ឍលើគ្រប់វិស័យ ជាចរន្តដ៏ប្រ​សើរថ្លៃថ្លានាំ​មកនូវកា​ររីកចម្រើន​ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយ ព្រះពុទ្ធសាសនា បានចូលរួមចំណែ​កយ៉ាងសំខា​ន់ក្នុងការអភិវឌ្ឍប្រទេ​សជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល ឱ្យកាន់តែ​មានការរីកចម្រើនជាបន្ត​បន្ទាប់ទៀតផងដែរ។នាឱ​កាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាន​បញ្ជាក់ដែរថា ទៀនព្រះវស្សា និងទេយ្យទាន ជាច្រើនដែល​រដ្ឋបាលខេត្តយ​កមកវេរប្រ​គេនដល់ព្រះសង្ឃនាពេ​លនេះ គឺដើម្បីគោរពទៅ​តាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាត និង​ដើម្បីជួយសំរាលការលំបាករ​បស់ព្រះសង្ឃ ក្នុងរយៈ​ពេលគង់ចាំព្រះវស្សារ អស់ត្រីមាស នៅ​ទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវ​វស្សានេះមានភ្លៀងធ្លាក់ជោគជាំ

ទៀនព្រះវស្សា និងទេយ្យទាន ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជកា​របានប្រគេន​ដល់ព្រះសង្ឃ​គង់ចាំព្រះវស្សានាឱកាសនោះ ក្នុងមួយវត្តទទួលបាន អង្ករ ២០០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១កេសធំ និងថវិកាមួយចំនួនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button