ព័ត៌មានជាតិ

កិច្ចប្រជុំស្ដីពី​លទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់​គណបក្ស​ប្រជាជនក​ម្ពុជា នៅសង្កាត់​បារាយណ៍ ក្រុងព្រៃវែង

ខេត្តព្រៃវែង៖នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់​ការគណបក្សប្រ​ជាជនកម្ពុជា សង្កា​ត់បារាយណ៍ ក្រុងព្រៃវែង បានរៀបចំ​កិច្ចប្រជុំស្ដីពីល​ទ្ធផល នៃសន្និបា​តគណៈកម្មាធិការក​ណ្ដាល វិសាមញ្ញរប​ស់គណបក្សប្រជាជនកម្ពុជា ដោយមា​នការអញ្ជើញចូលរួមពីលោក ស៊ីន សារៈ ប្រធា​នគ​ណៈកម្មាធិការគណបក្សក្រុង និងលោក ប៉ាវ សំអាង អនុប្រធានក្រុម​ការងារចុះ​ជួយ​សង្កា​ត់​បារាយ​ណ៍តំណាងឯកឧត្តម អ៊ុក សិទ្ធជាតិ ប្រធានក្រុម​ការងារចុះមូលដ្ឋានក្រុងព្រៃវែង លោក គង់ ស៊ីថា អនុប្រធា​នក្រុមការងារចុះជួយសង្កាត់បារាយណ៍ ព្រមទាំងសមាជិក សមាជីការ សង្កាត់ជា​ច្រើនរូប។

ថ្លែងនៅក្នុងឱកាសនោះ​លោក ប៉ាវ សំអាង អនុប្រធានក្រុមការងារចុះ​ជួយសង្កាត់បារាយ​ណ៍តំ​ណាង បានមានប្រសាសន៍ថា អង្គសន្និបាត​ធ្វើការកត់សំគា​ល់ប្រកបដោយ​មោទនភាពចំ​ពោះជោគ​ជ័យ នៃដំណើរការបោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​ ក្នុងបរិយាកាសអព្យាក្រឹត សន្តិ​សុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ ជោ​គជ័យនេះបា​នឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពីភាពចាស់ទុំន​យោបាយនៃដំណើរ​ការប្រជាធិបតេយ្យ​នៅកម្ពុជា ដោយអនុវត្តរ​បប​បោះឆ្នោត​ពហុបក្ស ជាប់តាមពេល​វេលាកំណត់ រក្សាភាពចម្រុះ ខាងនយោបាយ គ្រប់ថ្នាក់តាំងពី​ថ្នាក់ជាតិដល់មូលដ្ឋាន។

លោក ប៉ាវ សំអាង បន្តថា សន្និបាតបានសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំ​ពោះ​ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ឃុំ សង្កាត់ ទូទាំងប្រទេសដែ​លបានបោះឆ្នោតគាំ​ទ្រគណបក្ស​ប្រ​ជាជនកម្ពុជាយ៉ាងច្រើនលើសលប់ធ្វើឲ្យគណបក្សបានទទួលជ័យជំនះដល់ត្រចះត្រចង់ដោយទទួលបានសម្លេ​ងគាំទ្រ​ស្មើនឹង ៧៤,៣២% នៃសំឡេងឆ្នោតបានការ ទទួលបានអាសនៈក្រុមប្រឹ​ក្សាឃុំ​សង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំចៅ សង្កាត់ ៩៩,៧៦%

លោក ប៉ាវ ​សំអាង បន្តទៀតថា អង្គសន្និបាតបានគាំទ្រយ៉ាងពេញទំហឹង ការខិតខំប្រឹងប្រែងរបស់រា​ជរដ្ឋាភិបាល​ដើម្បីរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងរក្សាអំ​ណាចទិញរ​បស់ប្រាក់​រៀលសំដៅរក្សាលំនិកជីវភាពប្រជាពលរដ្ឋ ក្នុងបរិការណ៍ ត្រូវទទួលរង​សម្ពាធពីវិបត្តិប្រ​កបដោយ​គ្រោះ​ថ្នាក់នៃសភាពការណ៍អន្តរជាតិ។ ជំរុញការអនុវត្ត​គោលនយោបាយ​គាំពារសង្គមជាពិ​សេស​ការជួយ​គាំ​ពារជនក្រីក្រ និងជនរងគ្រោះដោយសារជំងឺកូវីដ19 ដំឡើងបៀវត្សរ​បស់មន្រ្តីរាជកា​រស៊ីវិល និងកងកម្លាំងប្រដាប់អាវុធកា​រកែតម្រូវប្រាក់សោធននិ​វត្តន៍មន្ត្រីរាជកា​រនិងអតីតយុទ្ធជ​ន​ការអនុវត្តន៍ប្រាក់សោ​ធនវិវត្តសម្រាប់កម្មករនិ​យោជិតដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ នៃច្បាប់ស្តីពី​ការងារ និងដំឡើងប្រាក់ខែឈ្នួលអប្បបរមាដល់កម្មករនិយោជិត។

ក្នុងនោះដែរ​ក៏បានប្រកាស់សម្រេចផ្ទេរលោក ញ៉ែម សៅគ្រី ពីអនុប្រធានក្រុម​ការងារគណបក្ស​ចុះមូលដ្ឋានឃុំព​ពឹស ស្រុកស្វាយអន្ទរទៅជាអនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុងព្រៃ​វែង និងជាអនុប្រធា​នក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ ក្រុងព្រៃវែងផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button