ព័ត៌មានជាតិ

ជម្លោះ​ពូ​និង​ក្មួយ​ថ្លៃ ដែល​ផ្ដើម​ចេញពីផឹកស៊ីក្លែមពាក្យសម្ដី រហូត​កក្មួយទាញ​កាំបិត​ផ្កា​ក់កាប់​ពូ​រង​របួសធ្ងន់ ទីបំផុត ​ចាញ់​ចូល​ពេទ្យ​ឈ្នះ​ចូល​គុក…!!!

(ខេត្តបាត់ដំបង)៖ ជម្លោះ​ពូ​និង​ក្មួយ​ថ្លៃ ដែល​ផ្ដើម​ចេញពី​សង្គ្រា.ម​ពាក្យ​សំដី​រហូត​ក្មួយ​ទាញ​កាំបិត​ផ្កា​ក់កា.ប់​ពូ​រង​របួសធ្ងន់ ទីបំផុត ​ពូ​ថ្លៃ​ចូល​ពេទ្យ​ដេរ​ជា​ច្រើន​ថ្នេរ រីឯ​ក្មួយ​ដែល​ច្បាំង​ឈ្មះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​៣០ មី​នា នៅ​ចំណុច​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ ។

នៅ​ក្នុង​អំពើ​ហិង្សា​រវាង​ពូ​ថ្លៃ​និង​ក្មួយ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មួយ ដែល​ប្រើ​កាំបិត​ផ្គាក់កាប់​ទៅ​លើ​ពូ​ថ្លៃ ក្រោយ​ពី​វាយ​គ្នា​ដៃ​ទល់​នឹង​ដៃ​ចាញ់​ពូ នៅ​ពេល​ផ្ទុះ​ជម្លោះ​នៅ​កន្លែង​ពូ​កំពុង​ផឹកស៊ី ដែល​ផ្ដើម​ចេញពី​ការ​ប៉ះ​ទ​ង្កិ​ច​ដោយ​ពាក្យ​សំដី​។

លោក សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៉ែល សា​វ៉ើ​ន ប្រុស​អាយុ​២៤​ឆ្នាំ (​ក្មួយ​) រីឯ​ពូ​ថ្លៃ​ដែល​ច្បាំង​ចាញ់​ក្មួយ​ឈ្មោះ បុ​ង វណ្ណៈ អាយុ​៤៣​ឆ្នាំ រស់​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា​ខាងលើ​។

លោក​អធិការ​បាន​បញ្ជាក់​ថា អំពើ​ហឹ​ង្សា​នេះ​បាន​ផ្ដើម​ចេញពី​ការ​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សំដី​រវាង​ភាគី​ទាំង​ពីរ ខណៈ​ពូ​ថ្លៃ​កំពុង​ផឹកស៊ី​។ ពូ​ថ្លៃ​បាន​ស្ទុះ​ទៅ​វាយ​ក្មួយ​ម្ដង​ជា​ពីរ​ដង តែ​ក្មួយ​វាយ​មិន​ឈ្នះ ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្គាក់កាប់​ទៅ​លើ​ពូ​ថ្លៃ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ត្រង់​បំពង់ក​ឆ្វេង ដេរ​ជា​ច្រើន​ថ្នេរ​។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​ដ៏​ឃោ​ឃៅ​នេះ បើ​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​ឈ្មោះ បុ​ង វណ្ណៈ (​ពូ​ថ្លៃ​) កំពុង​ផឹកស៊ី​នៅ​ខាង​មុខ​ផ្ទះ ហើយ​ឈ្មោះ ប៉ែល សា​វ៉ើ​ន បាន​ដើរទៅ​ក្បែរ​នោះ​ស្រែកហៅ អ្នក​ដេក​ក្នុង​អង្រឹង​ម្នាក់​ឈ្មោះ ក្រុង ត្រូវជា​បងប្អូន​ជីដូនមួយ​។

ពេល​នោះ ពូ​ថ្លៃ ស្ដាប់​មិន​ច្បាស់​ស្មាន​តែ​ក្មួយ​ថ្លៃ (​ដៃដល់​) ហៅ​កូន​ខ្លួន នាំ​ទៅ​ដើរ​លេង​(​ពង្វក់​) ក៏​ស្រែក​ស្ដីបន្ទោស​ក្មួយ​ថ្លៃ​។ មិនតែប៉ុណ្ណោះ ពូ​ថ្លៃ រូប​នេះ​ដែល​ទំនង​ស្រវឹង​ផង បាន​ដើរទៅ​វាយ​ក្មួយ​ដល់​ក្នុងផ្ទះ​ថែម​ទៀត​ផង តែ​ត្រូវ​បាន​ប្រពន្ធ​ជនសង្ស័យ​ឃាត់​បំបែក​គ្នា​ចេញ​។

របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ក្រោយ​ផ្ទុះ​ហឹ​ង្សា​លើក​ទី​០១ ស្រាប់តែ​បន្តិច​ក្រោយមក ក៏​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សំដី​គ្នា​រវាង​ពូ​និង​ក្មួយ​ថ្លៃ រហូត​ឈាន់​ដល់​ការ​ប្រតាយប្រតប់​គ្នា​យ៉ាង​ពេញទំហឹង​ជា​ថ្មី​ម្ដងទៀត​។ ទំនង​វាយ​មិន​ឈ្មះ​ពូ​ថ្លៃ ក្មួយ​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្កា​ក់​ចេញពី​ក្នុងផ្ទះ កាប់​ទៅ​លើ​ពូ​ថ្លៃ ត្រូវ​ចំ​បំពង់ក​ខាង​ឆ្វែ​ង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

ក្រុម​គ្រួ​សារបាន​ដឹក​ពូ​ថ្លៃ​រូប​នេះ​ទៅ​មន្ទីរពេទ្យ រីឯ​ក្មួយ​ក៏​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ​។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​បញ្ជាក់​ថា បើ​តាម​ការ​សួរនាំ អំពើ​ហឹ​ង្សា​នេះ​បាន​ផ្ដើម​ចេញពី​ការ​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សំដីរ​គ្នា​វាង​ពូ​និង​ក្មួយ​ថ្លៃ​។ ប៉ុន្តែ​យ៉ាងណា ក្រោយ​កើតហេតុ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់ ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​ហើយ ខណៈ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button