ព័ត៌មានជាតិ

គួរ​ឲ្យសង្វែក!បុរ​សម្នាក់ បើ​ករថយន្តធ្លា​ក់ក្នុងទឹ​កអាង​កំពីង​ពួយ ខេត្ត​បាត់​ដំបង ទាំងក​ណ្ដាលយប់ ប​ណ្ដា​ល​ឲ្យស្លាប់ក្នុង​រថយន្ត

ខេត្តបាត់ដំបង៖បុរសម្នាក់ ត្រូវបាន​គេប្រទះ​ឃើញដេ​កស្លាប់​នៅក្នុងរ​ថ​យន្តក្នុងទឹ​ក​អាង​កំពីងពួយ នៅ​ចំនុច​ក្រុម១​៨ ស្ថិតនៅក្នុង​ភូមិតាង៉ែន ឃុំតាគ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង បង្កការភ្ញាក់​ផ្អើល​នៅ​វេលាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

សមត្ថកិច្ចបាន​ឲ្យ​ដឹងថា សាក​សពបុរស​រងគ្រោះមានឈ្មោះ ហេង ​បណ្ឌិត អាយុ ២៨ឆ្នាំ រស់នៅ​ភូមិចំ​ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបា​ត់ដំបង ខេត្តបាត់ដំបង ។សមត្ថកិច្ចបន្តថា នៅវេ​លាម៉ោង​ប្រហែល២២យប់ ជនរងគ្រោះខា​ងលើបាន​បើកបររថយន្តម៉ា​ក ISUZU.DMAXពណ៌ស ពាក់ផ្លាក​លេខបាត់ដំបង 2G.9989 ​នៅតាមបណ្តោ​យផ្លូវ​ខ្នងអា​ងកំពី​ងពួយ លុះមក​ដល់ចំណុ​ចផ្លូវឡើង​ស្រែ​ថ្មី ស្ថិត​ក្នុងភូមិតា​ង៉ែន ទំនង​ខ្វះការប្រុ​ងប្រយ័ត្ន​ក៏រ៉េច​ង្កូតជ្រុល​ទៅធ្លាក់ក្នុង​អាងកំពីង​ពួយ បណ្ដាលឲ្យស្លាប់ក្នុង​រថយន្តតែម្តង។

 

ក្រោយពេល​កើតហេតុសមត្ថកិ​ច្ចជំនាញ បានចុះទៅអន្តរាគមន៍​លើកយក​រថយន្តឡើងគោក និងរំ​ដោះ​សាក​សពចេញពី​រថយន្ត ដើម្បីពិនិត្យធ្វើ​កំណត់ហេតុ ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅរៀប​ចំធ្វើបុណ្យតា​មប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button