លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារ ចុះធ្វើការសំអាតអនាម័យបរិស្ថានរង្វង់មូលប៉ោយប៉ែតមុខចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលបើកប្រើប្រាស់តែមិនទាន់សម្ពោធជាផ្លូវការ

(បន្ទាយមានជ័យ)៖សំអាតអនាម័យបរិស្ថានរង្វង់មូលប៉ោយប៉ែតបើកប្រើប្រាស់តែមិនទាន់សម្ពោធជាផ្លូវការដែលសំអាតអនាម័យនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នៅមុខចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖រង្វង់មូលប៉ោយប៉ែត ត្រូវបានកសាងឡើងដោយដាក់រូបសំណាក់ព្រៈវិស្ណុដៃ៨បែមុខទៅទិសខាងលិចមុខចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងរៀបចំសួនច្បារនិងខឿនក្រាលការ៉ូលនិងដាំផ្កាដើមឈើលម្អដែលចំណាយថវិការអស់១៩៥.០០០ដុល្លាអាមេរិចដែលថវិការរដ្ឋបាលសាលាក្រុងនិងសប្បុរស់ជនក្នុងក្រុងប៉ោយប៉ែតបានចូលរួមកសាងឡើង។
លោកបានបញ្ជាក់ថា៖រង្វង់មូលប៉ោយប៉ែតនៅមុខចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីមុនបានកសាងឡើងដោយរូបសំណាក់ព្រៈវិស្ណុដៃ៤ហើយត្រូវបានកសាងជំនួសវិញដោយព្រៈវិស្ណុដៃ៨ដែលរូបសំណាក់ធំជាងហើយរៀចសួនច្បារសម្រាប់ភ្ញៀវទៅអង្គុយលេងកំសាន្តនិងទៅលេងហាត់ប្រាណ។
លោក គាត ហ៊ុល បានបញ្ជាក់ថា៖រង្វង់មូលប៉ោយប៉ែតនេះត្រូវបានកសាងរួចរាល់ហើយតែមិនទាន់ដាក់សម្ពោធអោយប្រើប្រាស់នីឡើយទេ តែដាក់អោយដំណើរការជាបណ្តើរៗសម្រាប់ភ្ញៀវទៅលេងកំសាន្ត ក្រោយកសាងហើយមន្ត្រីសាលាក្រុងនិងកងកម្លាំងបានចូលរួមបាញ់ទឹកលាងសំអាតអនាម័យអោយបានស្អាតនៅពេលភ្ញៀវឆ្លងកាត់បានឃើញទិដ្ឋភាពរង្វង់មូលដែលស្រស់ស្អាតនៅមុខចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕