ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នក៏ជ្រុលទៅធ្លាក់ទឹកអូរមាសបណ្ដាលឲ្យស្លាប់..ក្នុងខេត្តសៀមរាប!!!

(ខេត្តសៀមរាប)
មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងដែលស្ថិតនៅចំណុចអូរមាស ភូមិត្រពាំងភ្លោះ ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប ដោយខ្លួនឯងបណ្តាលឲបុរសម្នាក់មានឈ្មោះ តុង អាង អាយុជាង ៤០ ឆ្នាំរស់នៅភូមិខ្វាវឃុំខ្វាវជាម្ចាស់លក់គ្រឿងសំណង់ ស្លាប់បាត់បង់ជីវិត ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅយប់ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៣ ប្រហែលម៉ោង១០.៣០នាទី។
តាមប្រភពពីប្រជាពលរដ្ឋរសនៅក្បែរកន្លែងកើតហេតុណ៍ បានឲ្យដឹងថា មុននេះបន្តិចមានរថយន្តមួយគ្រឿងពណ៌ទឹកប្រាក់ស៊េរីទំនើបមួយបាំងកន្លះ ម៉ាក ford ranger ពាក់ស្លាកលេខភ្នំពេញ( 2AT-9697)បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងមានបំណងត្រឡប់ទៅផ្ទះចេញពីរោងការ ដោយមានល្បឿនយ៉ាងលឿនមកដល់ចំណុចកើតហេតុដោយពុំបានប្រុងប្រយ័ត្នហើយចំណុចនោះមានផ្លូវកោងផង រថយន្តក៏ជ្រុលចង្កូតហួសទៅបុកដើមត្រសេកឃ្ទាតធ្លាក់ចូលទឹកអូររមាសក្រឡាប់ផ្ងារជើង។
ករណីគ្រោះថ្នាក់នេះ បណ្ដាលឲ្យតៃកុងរថយន្តរងរបួសជាប់ក្នុងរថយន្តទម្រាំប្រជាពលរដ្ឋទៅជួយក៏បានឈ្លក់ទឹកស្លាប់បាត់បង់ជីវិតនៅណឹងកន្លែងកើតហេតុ។
ខណះពេលនេះសមត្តកិច្ចកំពុងធ្វើការត្រួតពិនិត្យ មិនទាន់បានហៅរថយន្តមកស្ទូចទេ រង់ចាំព្រឹកស្អែកព្រោះយប់ងងឹត ចំណែកសាកសពត្រូវបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។