ព័ត៌មានជាតិ

ឃាតករ បាញ់សម្លាប់ប្រពន្ធខ្លួនឯង ម្តាយក្មេកនិងប្អូនថ្លៃ រូចក៏បាញ់ខ្លួនឯងនៅមុខផ្នូរដូនតានៅស្រុកតាំងគោក!!!

(ខេត្តកំពង់ធំ)៖ បុរសជាឃាតករដែលបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ នៅភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ !បាន បាញ់ខ្លួនឯងនៅមុខផ្នូរដូនតា !! លោកឃួន ងួន ស្នងការរង នគរបាលខេត្តកំពង់ធំទទួលផែនព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹង នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យជាឃាតក មុនបាញ់សម្លាប់ខ្លួនឯងបានសរសេរនៅពាក្យជាច្រើន រួចក៏បាញ់សម្លាប់ខ្លួននៅកន្លែងផ្នូរជីដូនជីតាសាច់ញាតិរបស់ខ្លួន នៅម៉ោងប៉ុន្មានជាង០៨ ព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។

 

សូមបញ្ជាក់ថា, ព្រោះតែសម្ពាធផ្លូវចិត្ត ធ្ងន់ធ្ងរពេក បន្ទាប់ពីបានប្រព្រឹត្ត អំពើឃាតកម្ម នៅយប់ថ្ងៃទី២៧ មីនា ២០២៣ វេលាម៉ោង ២០និង២០ នាទី នៅផ្ទះជនរងគ្រោះ ភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ជនសង្ស័យ ឈ្មោះ ទឺម សុវណ្ណធារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណេីត នៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅ ភ្នុំពេញ ផ្លូវ២០០៤ បុរីសឡា មុខរបរជាងចាក់សាក់ និងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាព យកអាវុធបាញ់ក្រុមគ្រួសារ ជនរងគ្រោះ ដែលកំពុងអង្គុយលេងជុំគ្នា នៅក្រោមផ្ទះ ។ជនរងគ្រោះ

១-ឈ្មោះ សួស ផាត ភេទស្រី អាយុ ៥៦ឆ្នាំ

២-ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ ១០ឆ្នាំ និង

៣-ឈ្មោះ ហៀង រតនា ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវជា ប្រពន្ធជនសង្ស័យ។

 

សូមបញ្ជាក់ឃាតកបានសរសេរ មុនពេលបាញ់សម្លាប់ខ្លួនថា, នៅវេលាម៉ោង​ ១០ព្រឹកថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០២៣នេះ មានអត្ថន័យថា លោកប៉ានិងអ្នកម៉ាក់ កូនស្រលាញ់នាក់ទាំង០២ខ្លាំងណាស់រួមទាំងបងប្អូនទាំងអស់ ពេលនេះកូនបានមកដល់ផ្នូរម៉ានឹងកុងហើយនៅសានគរ កូនចង់នៅទីនេះជាមួយពួកគាត់ អោយកូនសុំទោសនាក់ទាំង០២នឹងបងប្អូនទាំងអស់គ្នាផង ប៉ានិងម៉ាក់កុំខឹងនឹងកូនអីកូនពិបាកទទួលយកណាស់ហេតុអ្វីបានជាគេមកបំបែកបំបាក់កូនបែបនេះទៅវិញ ប៉ាម៉ាក់សូមនាក់ទាំងពីកុំកើតទុកអីកូនសុំខម៉ាទោសនាក់ទាំង០២នឹងបងប្អូនទាំងអស់ពីចម្ងាយផង បងអូរ បងក្ដី អាតូច អាហេង មីអូនជួយមើលថែលោកប៉ានាក់ម៉ាក់ផងខ្ញុំហត់ហើយខ្ញុំចង់សំរាក សូមនាក់ទាំងអស់គ្នាកុំជេរខ្ញុំអីនាក់មិនមែនខ្ញុំនាក់មិនដឹងនោះទេថាវាពិបាកទទួលយកខ្លាំងប៉ុណ្ណា អាហេងវីដេអូមេរៀនស្រោបប្លាស្ទិកដែលបងឆាតអោយរៀនត្រឹងប្រែងរៀនអោយចេះហើយយកចិត្តទុកដាក់អោយល្អផង ត្រូវព្យាយាមធ្វើអោយស្អាតដូចបង បងជួយឯងបានត្រឹមនឹង បងលាហើយ ជាចុងក្រោយសូមលោកប៉ានិងម៉ាក់បងប្អូនទាំងអស់ជួយកប់ខ្ញុំអោយនៅជាមួយម៉ានឹងកុងនៅទីនេះផងចុះមិនចាំបាច់ធ្វើបុណ្យទេកុំអោយអស់លុយព្រោះខ្ញុំជាមិនបានការ ពេលនេះខ្ញុំបានក្លាយជាឃាតកសំលាប់មនុស្សហើយ ច្បាប់គេមិនលើកលែងអោយខ្ញុំទេ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button