ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំក្រុមការងារនាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេ ខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនកុមារកំព្រានៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីរសៀល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម ស សុខា រដ្ឋលេ ខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់ កុមារកំព្រា ចំនួន ១២៣ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។

សម្ភារះរួមមាន:

– អង្ករ ចំនួន ០២ តោន

– មី ចំនួន ០៥ កេសធំ

– ត្រីខ ចំនួន ០៨ កេសធំ និង ០៥ យួរ

– អាវកីឡា ចំនួន ១៥០ អាវ-

សាច់ក្រក ចំនួន ១២ kg

– ត្រីប្រាហ៊ឺម ចំនួន ១០ kg

-ឆៃប៉ូវផ្អែម ចំនួន ១០ kg

– ត្រីងៀត ចំនួន ១៥ kg

– ងៀតសាច់ជ្រូក ០៤ kg

– ទឹកដោះគោជូ ០៥ កេស- នំប័ងផ្អែម ២៤០ នំ

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់ក្មួយៗ -ត្រូវខិតខំរៀនសូត្រ ទាន់ខ្លួននៅក្មេង ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន-សម្រាប់ក្មួយៗ ដែលគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរឲ្យបានទាន់ពេលវេលា

-ចំពោះក្មួយៗដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត កុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button