យុវជន៣នាក់ជិៈម៉ូតូបង្ហោះកង់មុខហើយមិត្តភក្តិថតបង្ហោះសមត្តកិច្ចឃើញកោះហៅមកធ្វើការអប់រំណែនាំបើនៅបន្តនិងមានចំណាត់ការតាមច្បាប់នៅក្នុងក្រុងប៉ោយប៉ែត!!!
(ខេត្តបន្ទាយមានជ័យ)៖យុវជន៣នាក់ជិៈម៉ូតូបង្ហោះកង់មុខហើយមិត្តភក្តិថតបង្ហោះសមត្តកិច្ចឃើញ កោះហៅមកធ្វើការអប់រំណែនាំ បើនៅបន្តនិងមានចំណាត់ការតាមច្បាប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ប៊ុន ឆៃដែន នាយប៉ុស្តិ៍នគរបាលអូរជ្រៅបានប្រាប់ថា៖កាលពីថ្មីនេះឃើញតាមបណ្តាញសង្គមបានបង្ហោះរូបភាពយុវជន៣នាក់ជិៈម៉ូតូបង្ហោះកង់មុខតាមដងផ្លូវនៅពេលថ្ងៃរាបលិចដែលធ្វើអោយប៉ៈពាល់សណ្តាប់ធ្នាប់សាធារណៈនិងប្រឈមគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះអ្នកដំណើរតាមដងផ្លូវគ្រប់ពេល។
លោកបានបញ្ជាក់ថា៖ក្រោយឃើញរូបភាពការបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈមហាជនបានរិៈគន់ថា(កូនអាណាគេ កូនលោកណាគេ ជិៈម៉ូតូបង្ហោះកង់មុខ)បើវាដួលងាប់តាវាទៅគ្មានអ្វីកើតឡើងទេបើវាដួលរឺវ៉េចង្កូតបុកគេបណ្តាលគ្រោះអ្នកដ៍ទៃតើវាយ៉ាងណា ទទូចសុំអោយអាជ្ញាធរនិងសមត្តកិច្ចជួយស្រាវជ្រាវរកយុវជនទាំងបីនាក់នេះមកចាត់ធ្វើការដោះក្អែលនិងអប់រំណែនាំ។
លោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន បានបញ្ជាក់ថា៖ក្រោយមានការរិៈគន់ពីមហាជនលោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាលប៉ុស្តិ៍អូរជ្រៅ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយកោះហៅនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដើម្បីវាស់កំពស់និងអប់រំណែនាំអោយបញ្ចប់សកម្មភាពការបង្ហោះម៉ូតូធ្វើអោយប៉ៈពាល់សណ្តាប់ធ្នាប់ផ្លូវសាធារណៈអោយឪពុកម្តាយមកទទួលយកទៅធ្វើអប់រំបន្តបើនៅឃើញធ្វើសកម្មភាពនិងមានចំណាត់ការតាមច្បាប់៕