ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ អញ្ជើញ ជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានបក្សភូមិ សមាជិកា សមាជិការបក្សប្រជាជនកម្ពុជា នៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៣ លោក សិទ្ធិ​ ឡោះ​ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត​ ប្រធានគណកម្មាការមូលដ្ឋាន​ ខ.២៧​ និង​ជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានបក្សភូមិ សមាជិកា សមាជិការបក្សប្រជាជនកម្ពុជា នៅភូមិ បារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការចុះជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួម ពី លោក អនុប្រធានគណៈកម្មការ ខ២៧ លោកអនុប្រធានក្រុមការងារចុះជួយឃុំតាផូ ក្រុមការងារខ ២៧ចុះជួយភូមិបារាយណ៍ លោកប្រធាន អនុប្រធាននិងសមាជិកបក្សឃុំតាផូ លោកប្រធាន អនុប្រធាន ភូមិបារាយណ៍ ។

លោក សិទ្ធិ​ ឡោះ​ សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ.២៧ ចុះជួយស្រុកស្វាយចេក ក៏បាននាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ជាសារ៉ុងចែកជូនដល់មេបក្សភូមិ សមាជិកបក្ស ចំនួន ១៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង ១ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button