លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាព ជូនឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង ១០បន្ទប់ ទីចាត់ការ១ខ្នង នៅអនុវិទ្យាល័យ ហ៊ុន សែន ទ្រាស នឹងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអមដំណើរ និងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាព ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង ១០បន្ទប់ ទីចាត់ការ១ខ្នង នៅអនុវិទ្យាល័យ ហ៊ុន សែន ទ្រាស នឹងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្ស និងអាជ្ញាធរដែនដីត្រូវបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នារក្សាសន្តិភាពទើបមានការអភិវឌ្ឍន៍ និង អាជ្ញាធរដែនដីត្រូវដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ និងត្រូវត្រៀមឯកសារនានាឲ្យបានរួចរាល់ ដើម្បីទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានឧបត្ថម្ភថវិកាដល់ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថវិកា សម្ភារ: ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគដល់មនុស្សចាស់ និងបំពាក់គ្រឿងឥស្សរិយសដល់អតីតយុទ្ធជន ផងដែរ ៕