ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមាណជាង១ពាន់​ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ​ បានជួបជុំចូលរួមរៀបចំពិធីជប់លៀងអបអរសាទរជ័យជម្នះ​ គណបក្សប្រជាជនកម្ពុជា​ សម្រាប់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ២០២៣​!!!

ខេត្តបន្ទាយមានជ័យ៖​នៅល្ងាចថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៣​ ប្រជាពលរដ្ឋប្រមាណជាង១ពាន់​ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ​ បានជួបជុំចូលរួមរៀបចំពិធីជប់លៀងអបអរសាទរជ័យជម្នះ​ គណបក្សប្រជាជនកម្ពុជា​ សម្រាប់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ២០២៣​។

ក្រោមអធិបតីភាព​ ឯកឧត្តម​បណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ និងលោកជំទាវ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ ខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ឯកឧត្តម​ ខេង​ ស៊ុំ​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ សុខ​ ភាព​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកម៉ាឡៃ​

ឯកឧត្តម​ ង៉ោ​ ម៉េងជ្រួន​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកម៉ាឡៃ​ លោក​ យ៉ាង​ គីមហ៊ុយ​ អនុប្រធានប្រចាំការក្រុមការងារអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ​ និងក្រុមគ្រួសារ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងសមាជិក​ សមាជិកានៃអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ យ៉ាងច្រេីនកុះករក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង​ ក្នុងនាមជាមហាក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា​ ដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា គ្រប់អណត្តិកន្លងមក​ និងតទៅខាងមុខ​ ដេីម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តធ្វេីដំណេីរលេីមាគ៌ាឯករាជ្យ​ សន្តិភាព​ សេរីភាព​ ប្រជាធិបតេយ្យ​​ និងវឌ្ឍនភាពសង្គម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button