ព័ត៌មានជាតិ

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ដឹកនាំក្រុមការងារចុះធ្វើការវាស់វែង រៀបចំសណ្តាប់ធ្នាប់ នឹងតម្រូវអោយប្រជាពលរដ្ឋកាត់សំយ៉ាប់ផ្ទះដែលសង់រំលោភលើដីចំណីផ្លូវចេញ!!!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែ ស្រាពណ៍ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣នេះ លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត និងលោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានដឹកនាំក្រុមការងារនឹងកម្លាំងចម្រុះចុះធ្វើការវាស់វែង ដីចំណីផ្លូវដែលប្រជាពលរដ្ឋសាងសង់សំយ៉ាប់ផ្ទះរំលោភលើដីចំណីផ្លូវចេញនៅចំនុចផ្សារប៉ោយប៉ែតថ្មី(ហៅផ្សារអគ្គ)និងផ្សារត្រីប៉ោយប៉ែតផងដែរ ។

លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានប្រាប់អង្គភាពសារព័ត៌មាន យើងខ្ញុំថា ដីចាប់ពីមាត់ផ្លូវប្រវែងបួនម៉ែត្រ នៅសង្ខាងផ្លូវ មុខលំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលពួកគាត់បានសង់សំយ៉ាប់ផ្ទះឬរបង រំលោភលើចំណីផ្លូវត្រូវរុះរើចេញទាំងអស់

លោកចៅសង្កាត់ប៉ោយប៉ែតបានបន្តទៀតថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ អោយមានរបៀបរៀបរយល្អ សាកសមជ័យលាភីទីក្រុងស្អាត ត្រូវតែរៀបចំចិញ្ចើមផ្លូវអោយបានស្អាតជានិច្ច រួមទាំងអនាម័យបរិស្ថានផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button