សមត្ថកិច្ចចំរុះចុះរដ្ឋបាលនៅក្នុងសង្កាត់ជ្រោយចង្វារ ប្រមូលជនអនាថានិងអ្នកប្រេីប្រាស់សារធាតុញៀនបានចំនួន៣៧នាក់

(ភ្នំពេញ)៖នៅព្រឹកថៃ្ងពុធ ទី១៣ ខែកញ្ញា ឆាំ្ន២០២៣ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការចុះរដ្ឋបាលប្រមូលជនអនាថា និងអ្នកប្រេីប្រាស់សារធាតុញៀន នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣៧នាក់ (ស្រី១១នាក់) ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន សរុបចំនួន ២៧នាក់ និងអវិជ្ជមាន ចំនួន ១០នាក់ (បានធ្វើការអប់រំ ឲ្យត្រលប់ទៅផ្ទះវិញ)។
បច្ចុប្បន្នជនសង្ស័យវិជ្ជមានខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕