ច្បាប់ផ្សេងៗ
ទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និង រឹបអូសទំនិញមួយចំនួន ដែលសង្ស័យថា ជាទំនិញគេចពន្ធ (ខុសច្បាប់)..!!!

(ក្រុងប៉ោយប៉ែត) នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ មន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងលក់គ្រឿងអេឡិចត្រូនិចមួយកន្លែង នៅចំណុចផ្សារអគ្គថ្មី ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សង្ស័យតែទំនិញគេចពន្ធយកមកដាក់លក់។ ក្នុងការចុះប្រតិបត្តិការនោះមានការចូលរួមជាព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពបានឲ្យដឹងថា÷ ក្រោយត្រួតពិនិត្យ គេឃើញ កម្លាំងមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញ និង រឹបអូសទំនិញមួយចំនួន ដែលសង្ស័យជាទំនិញគេចពន្ធខុសច្បាប់ រួចក៏ជញ្ជូនដាក់លើរថយន្តធំមួយគ្រឿង ដើម្បីយកទៅឱ្យម្ចាស់ទំនិញ ចូលខ្លួនដោះស្រាយបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របទៅតាមផ្លូវច្បាប់..។