លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ចេញល្បាតចល័តនៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំការពារសន្តិសុខនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!!!

(ខេត្តស្វាយរៀង)៖នៅព្រឹកថ្ងៃសុក្រ ៩រោច ខែ ចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣នេះដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដាក់បទបញ្ជាដល់ លោកអធិការរង គ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៦ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជា ថ្នាក់លើដាក់ជូនអោយ ត្រូវចុះធ្វើការល្បាតជាប្រចាំ ២៤ម៉ោង/ ២៤ម៉ោងនិងឈរជើងតាមគោលដៅសំខាន់ៗដែលងាររងគ្រោះ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់៖កាលពីព្រឹកថ្ងៃទី១៤.០៤.២០២៣៖លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ចេញល្បាតចល័តនៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំ កម្លាំងប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើវេទិកាសាធារណៈ ការពារនៅវត្តអារាម។
+ផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅ(វត្តស្វាយ និងវត្តច្រៀង) ។
#សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
ឆ្លៀតក្នុងឱកាសនោះ៖លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ក៏បានផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋរស់នៅ បើមានអសន្តិសុខ ត្រូវរាយការណ៍បន្ទាន់ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ឬទំនាក់ទំនងតាមរយៈ លេខទូរសព្ទទាន់ហេតុការណ៍ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ មានលេខ 097 77 80 087 ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍នឹងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ។