សកម្មភាព!ប្រចាំថ្ងៃរបស់ កម្លាំងនគរបាលស្រុកស្វាយជ្រុំនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!

ខេត្តស្វាយរៀង៖ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដាក់បទបញ្ជាដល់ លោកអធិការរង គ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៦ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជា ថ្នាក់លើដាក់ជូនអោយ ត្រូវចុះធ្វើការល្បាតជាប្រចាំ ២៤ម៉ោង/ ២៤ម៉ោងនិងឈរជើងតាមគោលដៅសំខាន់ៗដែលងាយរងគ្រោះ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង។
សូមបញ្ជាក់៖កាលពីយប់ថ្ងៃទី២១.០៤.២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខតាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ចាក់ថ្មផេះនៅក្នុងបរិវេណប៉ុស្តិ៍។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ក៏បានផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋរស់នៅ បើមានអសន្តិសុខ ត្រូវរាយការណ៍បន្ទាន់ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ឬទំនាក់ទំនងតាមរយៈ លេខទូរសព្ទទាន់ហេតុការណ៍ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ មានលេខ 097 77 80 087 ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍នឹងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ។