ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Game)លើកទី៣២ និងកីឡាជនពិការ(ASEAN Para Game)លើកទី១២ ឆ្នាំ២០២៣ ដល់កងកម្លាំង

(បន្ទាយមានជ័យ)÷ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Game)លើកទី៣២ និងកីឡាជនពិការ(ASEAN Para Game)លើកទី១២ ឆ្នាំ២០២៣ ដល់កងកម្លាំងនគរបាលគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរង ការិយាល័យជំនាញទាំងអស់ចំណុះស្នងការដ្ឋាន លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៩ -លោក វរសេនីយ៍ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនសេនាធិការ បានឡើងអានផែនការផ្សព្វផ្សាយដល់កម្លាំង និង បែងចែកការងារ គោលដៅ ទទួលខុសត្រូវទាំងការងារ ការពារក្បួនដង្ហែរព្រះអគ្គីជ័យកីឡា និងផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Game)លើកទី៣២ និងកីឡាជនពិការ(ASEAN Para Game)លើកទី១២ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង អនុវត្តន៍ការងារ តួនាទីភារកិច្ច និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានលទ្ធផលល្អគួជាទីមោទន:។ ការងារចំពោះមុខ ត្រូវអនុវត្តន៍ តួនាទី ភារកិច្ច តាមផែនការដែលបានគ្រោងទុកឲ្យបានល្អ ដើម្បីធានារក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បង្កា បង្ក្រាប រាល់ការប្រព្រឹត្តបទល្មើសនានា និង តាមបណ្តាញព័ត៌មានវិទ្យា ទូទាំងខេត្ត ដើម្បីរួមចំណែកបង្កលក្ខណសម្បត្តិល្អ ប្រសើរដល់ដំណើរការនៃ ពិធីដង្ហែព្រះអគ្គីជ័យកីឡា ឆ្លងកាត់ខេត្តបន្ទាយមានជ័យ និងទាំងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ខាងមុខ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button