ព័ត៌មានជាតិ

សកម្មភាពរបស់កងកម្លាំងនគរបាលស្រុកស្វាយជ្រំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ!!!

ខេត្តស្វាយរៀង៖ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដាក់បទបញ្ជាដល់ លោកអធិការរង គ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៦ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជា ថ្នាក់លើដាក់ជូនអោយ ត្រូវចុះធ្វើការល្បាតជាប្រចាំ ២៤ម៉ោង/ ២៤ម៉ោងនិងឈរជើងតាមគោលដៅសំខាន់ៗដែលងាររងគ្រោះ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤.០៥.២០២៣

កម្លាំងប្រចាំបញ្ជាប្រចាំការនៅ អធិការដ្ឋាននគរបាលស្រុក,កម្លាំងចរាចរណ៍ស្រុកសហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ចុះអនវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ចូលនិងចេញពីសាលារៀន នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើវេទិកាសាធារណៈនៅតាមសាលា,តាមសាលាឃុំ,តាមផ្ទះប្រជាពលរដ្ឋ នឹងកម្លាំងផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក។

#សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក:097 778 0087 ។សូមអរគុណ

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button