គ្រោះថ្នាក់ចរាចរណ៍ រថយន្ដដឹកកម្មកររោងចក្ររេចង្កូតក្រ-ឡា-ប់ធ្លា-ក់ផ្លូវកៅស៊ូ បណ្តាលឱ្យកម្មករ រ-បួ-សធ្ង-ន់-ស្រាលជាច្រើននាក់នៅចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង!!!

(កំពង់ស្ពឺ)÷ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងព័ត៌មានបឋមថា នៅព្រឹកថៃ្ងសៅរ៍ទី០៥ខែសីហាឆ្នាំ២០២៣ វេលាម៉ោង០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង មានរថយន្ដ1គ្រឿងហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង៧0នាក់ក្រ-ឡា-ប់ធ្លា-ក់ផ្លូវ ។
មូលហេតុ ៖ រថយន្ដបើកបរ បាត់ម្ចាស់ការ ដោយធ្វើដំណើរពីទិសខាងជើង-ទៅត្បូងមកដល់ចំណុចផ្លូវកោង រថយន្ដបត់ទៅកើតបណ្ដាលអោយរេចង្កូតក្រ-ឡា-ប់ធ្លា-ក់ស្រែ ។
តាមការបញ្ជាក់ពី លោកវរៈសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង មានអ្នករងរបួសមានចំនួនជាង៣០នាក់ ធ្ងន់-ស្រាល ខណៈពេលនេះសមត្ថកិច្ចនគរបាលបានកំពុងជួយសម្រួល និងសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន-រដ្ឋ សង្រ្គោះបន្ទាន់៕ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕