ព័ត៌មានជាតិ

ប៉ុស្តិ៍ក្បាលស្ពាន បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចដល់កងកម្លាំងក្នុងប៉ុស្តិ៍ក្បាលស្ពាន ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ !!!

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃសុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះនៅវេលាម៉ោង០៨នឹង១០នាទីព្រឹកដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១និងអនុវត្តតាមបទបញ្ជារបស់ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំ លោកនាយរងប៉ុស្តិ៍ក្បាលស្ពាន នឹងកម្លាំងមន្ត្រីក្នុងប៉ុស្តិ៍ក្បាលស្ពាន ចូលរួមកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចដល់កងកម្លាំងលើវិន័យ ០០៦ ប ប ជ របស់អគ្គស្នងការនគរបាលជាតិ និងវាយតម្លៃលើបុគ្គល សកម្ម ឬអសកម្ម

ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន សមាសភាពចូលរួមសរុប១៦នាក់ នៅទីបញ្ជាការប៉ុស្តិ៍ បន្ទាប់មក លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ៥០យួរដល់កម្លាំងក្នុងប៉ុស្តិ៍ ។ និងបានបញ្ជប់នៅវេលាម៉ោង០៩នឹង១៥នាទីព្រឹកនាថ្ងៃដដែល។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button