ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍ក្បាលស្ពាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ!!!

( ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ០៨និង២០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ បានចាត់តាំងលោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចំនួន ០៥ នាក់ប្រដាប់ដោយអាវុធ ចុះធ្វើការដើរល្បាតនេះដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ពីភូមិក្បាលកោះដល់ភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ បន្តចុះធ្វើការត្រួតពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ដែលការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ រ៉បតាមមាត់អូរព្រំដែនកម្ពុជា ថៃ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ។ល។

សូមបញ្ជាក់៖លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក។ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រងការល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេ។

ហើយបានបញ្ចប់នៅវេលាម៉ោង០៩នឹង៣០នាទីព្រឹក

នាថ្ងៃដដែល។ដោយ៖លោកចាន់ពុធ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button