ព័ត៌មានជាតិ

សមត្ថកិច្ចចំរុះចុះរដ្ឋបាលនៅក្នុងសង្កាត់ជ្រោយចង្វារ​ ប្រមូលជនអនាថា​និងអ្នកប្រេីប្រាស់សារធាតុញៀនបានចំនួន៣៧នាក់​

(ភ្នំពេញ)៖នៅព្រឹកថៃ្ងពុធ​ ទី១៣ ខែកញ្ញា​ ឆាំ្ន២០២៣ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញា​រង​ អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការចុះរដ្ឋបាលប្រមូលជនអនាថា​ និងអ្នកប្រេីប្រាស់សារធាតុញៀន នៅក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣៧នាក់​ (ស្រី១១នាក់)​ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន សរុប​ចំនួន​ ២៧នាក់ និងអវិជ្ជមាន ចំនួន ១០នាក់​ (បាន​ធ្វើ​ការ​អប់​រំ​ ឲ្យត្រលប់ទៅផ្ទះវិញ​)។

បច្ចុប្បន្នជនសង្ស័យវិជ្ជមានខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button